យានអវកាសទៅឋានព្រះចន្ទរបស់ណាសា បានត្រៀមរួចរាល់ សម្រាប់ភ្ជាប់ទៅកាន់រ៉ុក្កែតបាញ់បង្ហោះ

//s9.kh1.co/72/720a1216eeced6bda9f4a951fbbd37a9d9eb1d00.jpg
បច្ចេកវិទ្យា

 ២០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វាជាផ្នែកមួយនៃផែនការអាមេរិក ក្នុងការបញ្ជូនមនុស្សត្រលប់ទៅកាន់ផ្ទៃឋានព្រះចន្ទ នៅទសវត្សរ៍នេះ។

អាមេរិក៖ យានអវកាសជំនាន់ក្រោយរបស់ណាសាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីភ្ជាប់ទៅនឹងរ៉ុក្កែត ដែលអាចនឹងបញ្ជូនវាទៅឋានព្រះចន្ទនៅឆ្នាំនេះ ឬនៅដើមឆ្នាំ២០២២។ កាលពីថ្ងៃចន្ទ យានអវកាស Orion ត្រូវបានផ្លាស់ប្ដូររវាងអាគារ នៅមជ្ឈមណ្ឌលអវកាស Kennedy Space Center របស់រដ្ឋផ្លរីដា មុននឹងត្រូវបានបញ្ជូនទៅដាក់លើរ៉ុក្កែតប្រព័ន្ធបាញ់បង្ហោះដ៏មានឥទ្ធពិពល SLS។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ការហោះហើរនាពេលខាងមុខនេះ យានអវកាស Orion នឹងហោះជុំវិញព្រះចន្ទ ដោយគ្មានអវកាសយានិកទៅជាមួយនោះទេ។ វាជាផ្នែកមួយនៃផែនការអាមេរិក ក្នុងការបញ្ជូនមនុស្សត្រលប់ទៅកាន់ផ្ទៃឋានព្រះចន្ទ នៅទសវត្សរ៍នេះ។ កម្មវិធីនេះត្រូវបានគេហៅថា Artemis បន្ទាប់ពីបេសកកម្មអាប៉ូឡូ ដែលបានជួយមនុស្សឲ្យមានវត្តមានរយៈពេលវែង នៅលើអង្គរណបធម្មជាតិតែមួយគត់របស់ផែនដីយើងនេះ។

យាន Orion គឺជាធាតុសំខាន់ចុងក្រោយ ដែលនឹងត្រូវដាក់នៅលើរ៉ុក្កែតប្រព័ន្ធបាញ់បង្ហោះ SLS ដ៏ខ្ពស់ កម្ពស់៩៨ម៉ែត្រ ដែលក្រុមវិស្វករបានដំឡើងវានៅអាគារសង់ផ្គុំ VAB ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០។ បេសកកម្ម Artemis-1 ដែលមានរយៈពេល៣សប្ដាហ៍ នឹងធ្វើតេស្ដរ៉ុក្កែតប្រព័ន្ធបាញ់បង្ហោះ SLS និងយានអវកាស Orion មុនពេលអវកាសយានិកត្រូវបានអនុញ្ញាតឲ្យជិះ សម្រាប់បេសកកម្ម Artemis-2 ដែលនឹងធ្វើដំណើរជុំវិញព្រះចន្ទ នៅចុងឆ្នាំ២០២៣។ បេសកកម្មដឹកមនុស្សចុះចតនៅលើឋានព្រះចន្ទ (បេសកកម្ម Artemis-3) ត្រូវបានកំណត់ សម្រាប់ឆ្នាំ២០២៤ បើទោះជាក្រុមអ្នកសង្កេតការណ៍គិតថា កាលបរិច្ឆេទនោះអាចនឹងត្រូវរំកិល៕

https://s9.kh1.co/__image/w=650,h=593,q=100/ee/eed8fa2f5c2f3f900493a3af4b12533319d25527.jpg
https://s9.kh1.co/__image/w=650,h=650,q=100/c7/c78d91183c28d6545aea9feca01cf64155dd29f9.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T