យោងតាមប្រភពព័ត៌មាន pilstar បានឲ្យដឹងថា មានមនុស្សពីរនាក់បានស្លាប់ ១១នាក់បាត់ខ្លួន និងមនុស្សរាប់ម៉ឺននាក់ត្រូវផ្លាស់ទីលំនៅ ដោយសារតែការ ប្រឈមមុខដាក់គ្នារវាងកងកម្លាំង រដ្ឋាភិបាល និងក្រុមបះបោរមូស្លីម នៅក្នុងតំបន់ភាគខាងត្បូង ដែលចំនួននេះបានកើនឡើងរហូតដល់ ៧,១០០គ្រួសារ ស្មើរនឹង ៣១,២៥៦នាក់ហើយ រហូតមកទល់ពេលនេះ។

ប្រធានាធិបតីរបស់ហ្វីលីពីន មានប្រសាសន៍ថា ដំបូងឡើយរដ្ឋាភិបាលបានរៀបចំជំរុំអ្នកផ្លាស់ប្តូរទីលំនៅ ចំនួនបួនកន្លែង នៅភាគខាងជើង Cotabato សម្រាប់ក្រុមគ្រួសារ ដែលបានផ្លាស់ទីលំនៅ ដោយសារតែ វាយប្រហារ គ្នារវាងរដ្ឋាភិបាល និងក្រុងអ្នកប្រយុទ្ធសេរីអ៊ីស្លាម Bangsamoro ដែលបានបំបែកខ្លួនចេញពី ចលនា សេរីអ៊ីស្លាម Moroហៅកាត់ថា MILF។

មនុស្សពីរនាក់ដែលបានស្លាប់នោះ ត្រូវបានគេស្គាល់អត្តសញ្ញាណ គឺ Joemar Salicong អាយុ២២ឆ្នាំ និងReynaldo Dela Cruz អាយុ ៥៣ឆ្នាំ។ ចំណែកឯផ្ទះដែលខូចខាតមានទាំងស្រុង មានចំនួន ២៩៩ខ្នង និង ១,៣៨៤ខ្នង ខូចខាងបន្តិចបន្តូច។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ព្រឹត្តិការណ៍មួយនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]