ទឹកជំនន់ហៀរហូរធ្លាក់ពីថៃ ​ជន់លិចផ្ទះប្រជាពលរដ្ឋចំនួន ៤ភូមិ

//s9.kh1.co/26/262510c637b4db55497eb5a96e5b4efa57945423.jpg
សង្គម

 ២០-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មកដល់ពេលនេះ​អាជ្ញាធរជួយពលរដ្ឋ​បាន​ជាង ៨០ គ្រួសារ​ហើយ ​ហើយ​កំពុងតែ​ត្រៀម​មើល​បើសិនជា​ទឹក​ឡើងមក​ខ្លាំង​ដូច​ឆ្នាំមុន ​គឺ​យើង​នឹង​ជួយ​ពួកគាត់​មក​ទី​ទួល​សុវត្ថិភាព​ជាបន្ទាន់​

បន្ទាយមានជ័យ៖ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​ឯកឧត្តម​ ប៉ាន់ខែម ប៊ុនថន​ នាយករង​ខុទ្ទកាល័យ​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន និង​លោក​ គៀត​ ហ៊ុល​ អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​ប៉ោយប៉ែត​ និង​ជា​ប្រធាន​នៃ​គណៈបញ្ជាការ​ឯកភាព​ក្រុង នៅ​ព្រឹក​ថ្ងៃទី២០ ខែតុលា ​ឆ្នាំ២០២១ នេះ ​បាន​ដឹកនាំកង​កម្លាំងចម្រុះប្រមាណ​ជាង ៣០០នាក់​ ​ចុះ​តាម​អូរ​ព្រំដែន​កម្ពុជា ​​ថៃ ដើម្បី​ត្រៀមលក្ខណៈ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​​ចំនួន ៤​ភូមិ ​ក្នុងនោះ​មាន​ភូមិ​ប៉ោយប៉ែត​ ភូមិ​ក្បាលកោះ ភូមិ​អូរជ្រៅ ភូមិ​គីឡូម៉ែត្រ​លេខ៤ នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ដែល​រងគ្រោះ​ដោយសារតែ​ទឹកជំនន់​ហៀរហូរ​មកពី​ប្រទេស​ថៃ​​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អភិបាលក្រុង​ប៉ោយប៉ែត​ បញ្ជាក់ថា ​បើប្រៀបធៀប​នឹង​ឆ្នាំមុន ​គឺ​ទឹក​ឡើងមក​ខ្លាំង​​ តែ​ពេលនេះ​ប្រជាពលរដ្ឋ​របស់​យើង​ដែល​កំពុង​រងគ្រោះ​តាម​អូរ​ព្រំដែន​នោះ មាន​សុភាព​ដូចជា​ធម្មតា​ដែល​អាច​ឲ្យ​កម្លាំង​របស់​យើង​មកជួយ​ពួកគាត់​បាន​ទាន់ពេលវេលា។ លោក​បាន​បន្តទៀតថា មកដល់ពេលនេះ​គឺ​យើង​បាន​ជួយ​គាត់​បាន​ជាង ៨០គ្រួសារ​ហើយ ​​ តែ​យើង​កំពុងតែ​ត្រៀម​មើល​បើសិនជា​ទឹក​ឡើងមក​ខ្លាំង​ដូច​ឆ្នាំមុន ​គឺ​យើង​នឹង​ជួយ​ពួកគាត់​មក​ទី​ទួលល​សុវត្ថិភាព​ជាបន្ទាន់៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖កម្ពុជាថ្មី

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T