វីល្លៀម ហ្គ័ង ថាលោកគ្រូជោគជ័យ អាចប្រឈមនឹងមុខច្បាប់ ព្រោះតែមូលហេតុនេះ

//s9.kh1.co/21/21ab2fd94b04142085849235e68b4fd3d226d767.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វីល្លៀម ហ្គ័ង ថា លោកគ្រូជោគជ័យអាចប្រឈមមុខនឹងមុខច្បាប់ ព្រោះតែមូលហេតុនេះ

រាជធានីភ្នំពេញ៖ ក្រោយពីល្បីថា ខ្ញុង ទៅពឹងលោកគ្រូជោគជ័យ សៀវ​ សុផល ជួយដោះបំណុលរហូតទៅ ៥០ ម៉ឺនដុល្លារជាង នៅពេលនេះ បើតាមព័ត៍មាន ខ្ញុង បានទទួលទឹកប្រាក់ដល់ទៅ ៥ ម៉ឺនដុល្លារនៅក្នុងគណនីធនគាររបស់ខ្លួន ក្រោយពីមានមហាជន អាណិតនិងបានឧបត្ថម្ភដល់តារារូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណា ក៏មានមតិរិះគន់ព្រោងព្រាតតាមបណ្តាញសង្គម ទាក់ទិននឹងការរៀបគម្រោងសេណារីយ៉ូ សុំអំពាវថវិកាពីមហាជននេះ ដោយស្នាដៃរបស់លោកគ្រូ ជោគជ័យ សៀវ សុផល។

ដោយឡែក ក្នុងនោះ លោកវីល្លៀម ហ្គ័ង ក៏បានចេញមុខបកស្រាយលើកឡើងដូច្នេះថា៖ 

តេីការរៀបចំសេណារីយូ (ផែនការ/ឧបាយកល) ដេីម្បីទទួលបានផលប្រយោជន៍បែបនេះ ត្រូវចាត់ទុកជាបទល្មេីសឬទេ ? បេីគិតជាផ្លូវច្បាប់តាមផ្លូវច្បាប់ព្រហ្មទណ្ឌ បទឆបោក មាត្រា ៣៧៧ បានកំណត់និយមន័យថា ” គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើ (ឧបាយកលទុច្ចរិត) ហើយដូច្នេះបានទទួលពីបុគ្គលនេះដោយធ្វើអោយខូចប្រយោជន៍ របស់បុគ្គលនេះឬរបស់តតិយជននូវ៖ ទី១៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។ ទី២៖ ការផ្គត់ផ្គង់សេវា។ ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។

លោក​ វីល្លៀម ហ្គ័ង

ក្នុងនោះដែរ លោក វីល្លៀម ហ្គ័ង បានចោទជាសំនួរដូច្នេះថា ដេីម្បីធានាទប់ស្កាត់បាតុភាពនានាដែលបង្ករដល់ការបំពុលសង្គម ជាចម្ងល់របស់ខ្ញុំ តេី ព្រះរាជអាជ្ញា អាចធ្វេី បណ្ដឹងអាជ្ញាចំពោះករណីនេះឬទេ?

ទន្ទឹមនោះ លោកបន្តថា ការដែលលោកលេីកបញ្ហានេះមកនិយាយ ព្រោះពលរដ្ឋត្រូវបានគេបំពុល គេបញ្ឆោត យ៉ាងគួរអោយអាណិតបំផុតហេីយសង្គមមួយនេះ ត្រូវបានមនុស្សមួយក្ដាប់តូចប្រេីប្រាស់ប្រជាប្រិយភាពក្នុងការបង្កេីតព្រឹត្តការណ៍ទាញផលប្រយោជន៍មកខ្លួន ។ ដែលក្នុងនាមជាអ្នកនយោបាយម្នាក់ត្រូវតែបញ្ចេញមតិការពារផលប្រយោជន៍ពលរដ្ឋរបស់ខ្លួន។ 

លើសពីនេះ លោកបានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសនីតិរដ្ឋ រដ្ឋដែលមានច្បាប់ គ្រប់គ្នារស់នៅដោយស្មេីភាពចំពោះមុខច្បាប់៕

លោក វីល្លៀម ហ្គ័ង
លោក វីល្លៀម ហ្គ័ង
លោក វីល្លៀម ហ្គ័ង
លោក វីល្លៀម ហ្គ័ង
លោក វីល្លៀម ហ្គ័ង
លោក វីល្លៀម ហ្គ័ង
គ្រូជោគជ័យ សៀវ សុផល
គ្រូជោគជ័យ សៀវ សុផល
គ្រូជោគជ័យ សៀវ សុផល
គ្រូជោគជ័យ សៀវ សុផល
គ្រូជោគជ័យ សៀវ សុផល
គ្រូជោគជ័យ សៀវ សុផល
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T