ត្រឹមតែ៣ថ្ងៃ ខ្ញុង ទម្លាយលុយ ទទួលពីអ្នកTranferឲ្យ បានទៅដល់ ៥ម៉ឺនដុល្លារ

//s9.kh1.co/be/be38bf99a5592953c42dd01504bf3c52340373ea.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ពិតជាសាហាវ ត្រឹមរយៈពេល២ថ្ងៃសោះ តារាកំប្លែង នាងខ្ញុង ទម្លាយសាច់ប្រាក់ទទួលពី បងប្អូនសរុប ដល់ទៅ ៥ម៉ឺនដុល្លារ ឯណោះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ផ្អើលពេញបណ្តាញសង្គម ក្រោយពេល នាងខ្ញុង លើកដៃសុំជំនួយ ម្នាក់១ដុល្លារពីមហាជន ដើម្បីដោះស្រាយបំណុល ដែលអាចជួយឲ្យ ខ្លួនរួចផុតពីបំណុល អាចបន្តជីវិតនៅក្រៅឃុំ អាចមានលទ្ធភាព ក្នុងការរកស៊ីបន្ត ដោះបំណុលនិងសងការប្រាក់ទៅកាន់ម្ចាស់បំណុល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែ មានការរិះគន់ព្រោះ មហាជនភាគច្រើន រំពឹងថា បើម្នាក់ត្រឹម១ដុល្លារ ប្រជាជនកម្ពុជាហ្វេនៗរូបនាង ត្រឹមតែ ១លាននាក់ អាចរកបានហើយ១លានដុល្លារ ហេតុអ្វីរូបនាង នៅតែមិនព្រមសងប្រាក់ឲ្យគេទៅវិញ សុទ្ធចិត្តនៅពួនសំងំដល់ណា។

ក្នុងនោះ ពេលថ្មីៗនេះ តារាកំប្លែងរូបនេះ បានហៅអ្នកកាសែត ព្រមទាំំងបកស្រាយ រឿងហេតុគ្រប់យ៉ាង ព្រមទាំងបានបញ្ជាក់ពី សាច់ប្រាក់ពិតប្រាកដជាក់ស្តែង បានមកពី ការជួយបរិច្ឆាគពីអ្នកគាំទ្រ និងសប្បុរសជន សរុបរយៈពេល ៣ថ្ងៃនេះ គឺ ៥ម៉ឺន ៦ពាន់ ៥រយ ៤២ដុល្លារ (៥,៦៥៤២.៣៧ដុល្លារ) មិនតែប៉ុណ្ណោះ រូបនាងបញ្ជាក់ថា ដើម្បីភាពស្អាតស្អំ រូបនាងនឹង ទៅធនាគារ បញ្ចេញវិក័យប័ត្រសាច់ប្រាក់ឲ្យ បានពិតប្រាកដ ការពារកុំឲ្យបងប្អូនយល់ច្រលំតទៅទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
ខ្ញុង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T