ប៊ិៈក្លាយជាអ្នកមាន! បុរសជាប្ដីនិយាយបែបនេះ ពេលឈ្នះឆ្នោតជាង៤លានដុល្លារ តែបាត់សន្លឹកឆ្នោតកាលពីឆ្នាំ២០០១

//s9.kh1.co/49/492ab5220149686b56758ecf9e66295633e228b2.jpg
សង្គម

 ២០-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គ្មានការធានាណាមួយថា វានឹងនាំមកនូវសុភមង្គលដល់គាត់ទេ។

អង់គ្លេស៖ កាលពីឆ្នាំ២០០១កន្លងទៅនេះ លោក Martyn និងប្រពន្ធរបស់គាត់គឺអ្នកនាង Kay Tott មកពីទីក្រុងឡុងដ៍ ប៊ិៈក្លាយជាអ្នកមានទៅហើយ ក្រោយពីឈ្នះឆ្នោតចំនួនលានផោន (ប្រមាណ៤,១៤២,០០០ដុល្លារអាមេរិក) តែជាអកុសលពួកគាត់ទាំងពីរបានបាត់សន្លឹកឆ្នោត ដូច្នេះគ្មានអ្វីអាចបញ្ជាក់បានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា តំណត់ត្រាក្នុងកុំព្យូទ័រពីកន្លែងលក់ឆ្នោត បានបង្ហាញឲ្យឃើញថា ស្ត្រីជាប្រពន្ធពិតជាបានទិញឆ្នោតមួយសន្លឹកដែលឈ្នះនោះមែន ហើយចំពោះករណីបាត់សន្លឹកឆ្នោត ត្រូវរាយការណ៍ក្នុងរយៈពេល៣០ថ្ងៃផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ៤៥ថ្ងៃក្រោយមក ពួកគាត់ទាំងពីរ ត្រូវបានគេប្រាប់ថា មិនអាចបានទទួលប្រាក់ដែលឈ្នះឆ្នោតឡើយ ដែលធ្វើឲ្យមានការចម្រូងចម្រាស់ជាច្រើនបានកើតឡើង ហើយជាលទ្ធផល គឺនៅតែមិនអាចបានប្រាក់ដដែល និងធ្វើឲ្យទំនាក់ទំនងប្ដីប្រពន្ធបែកផ្លូវគ្នាទៀតផង។

យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ បុរសជាប្ដីបាននិយាយរៀបរាប់ថា៖

អស់រយៈពេលជាយូរមកហើយ ខ្ញុំបានបាត់ការមើលឃើញថាខ្លួនខ្ញុំជាអ្នកណា និងអ្វីដែលខ្ញុំជឿជាក់។ ប៉ុន្ដែខ្ញុំអាចនិយាយដោយស្មោះត្រង់ថា ខ្ញុំរីករាយណាស់ដែលខ្ញុំមិនទទួលបានប្រាក់៣លានផោនឥឡូវនេះ។ គ្មានការធានាណាមួយថា វានឹងនាំមកនូវសុភមង្គលដល់ខ្ញុំទេ។ ហើយអ្វីដែលខ្ញុំនិងប្រពន្ធបានធ្វើនៅពេលនោះគឺមានតែការឈ្លោះគ្នា។ គួរឲ្យសោកស្ដាយណាស់ដែលយើងទាំងពីរបានយល់ព្រមបែកគ្នា៕

   លោក Martyn

ប្រភព: The Sun

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T