កាលពីពេលថ្មីៗនេះមាន ស្ត្រីម្នាក់គាត់បាន ទិញម៉ាស៊ីនធ្វើសសៃ ក្នុងតំលៃដ៏ថោកតាម អិនធើណិត ប៉ុន្តែអ្វីដែល នឹកស្មានមិនដល់នោះគឺ ម៉ាស៊ីនដែលមានតំលៃថោកមួយនេះ បានទាញយកសក់របស់គាត់គួរអោយរន្ធត់។

តាមប្រភពពត័មានបានអោយដឹងថា ស្រ្តីចំនាស់ម្នាក់នៅខេត្ត ស៊ីឈាន់ ប្រទេស ចិន បានកុម្មង់ទិញម៉ាស៊ីនម៉ាស្សា តាមរយៈ គេហៈទំព័រ www.tmall.com ក្នុងតំលៃត្រឹមតែ ១៣៥ យាន់ ដែលមានតំលើស្មើនឹង ២១ ដុល្លាអាមេរិចតែប៉ុន្នោះ។ ក្រោយមកដោយសារតែគាត់មានអារម្មណ៍ថា ចុករោយកញ្ចឹងកពេក ទើបគាត់យកម៉ាស៊ីននោះមកប្រើ តែអ្វីដែលគួរអោយរន្ធត់នោះគឺម៉ាស៊ីននោះ បានស្រូបយកសក់របស់គាត់ ធ្វើអោយអ្នកនៅផ្ទះជាមួយភ័យស្លន់ស្លោររត់ ទៅដកខ្សែរភ្លើង និង ទូរស័ព្ទហៅក្រុមសង្គ្រោះ តែម្តង។ ក្រោយពីសង្គ្រោះគាត់ហើយ គេបានឃើញគាត់មាន ទឹកមុខស្លេកស្លាំងយ៉ាងខ្លាំង ហើយគាត់បានបាត់បង់សក់មួយចំនួន និង របួសក្បាលបន្តិចផងដែរ។ ពួកគេបាននិយាយ ថាថ្ងៃក្រោយប្រហែលជាគាត់លែងហ៊ានប្រើប្រាស់របស់ ថោកតាមអិនធើណិតទៀតហើយមើលទៅ។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះម៉ាស៊ីននេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]