ទីបំផុត Instagram អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការបង្ហោះរូបនិងវីដេអូដោយផ្ទាល់ នៅលើកុំព្យូទ័រ

//s9.kh1.co/a7/a7ad5de3d6492a28a027e9909394dd3ddbf8c380.jpg
បច្ចេកវិទ្យា

 ២០-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការបង្ហោះរូបនិងវីដេអូនៅលើកុំព្យូទ័រគឺត្រូវបានគេ សំណូមពរឲ្យមានជាយូរមកហើយ។

បរទេស៖ អ្នកប្រើប្រាស់កម្មវិធី Instagram មាននៅគ្រប់ទីកន្លែងទាំងអស់។ បណ្ដាញសង្គមមួយនេះបានកំពុងអនុញ្ញាតឲ្យអ្នកប្រើប្រាស់របស់ខ្លួន ធ្វើការបង្ហោះរូបនិងវីដេអូ តាមរយៈ browser ជាជាងកាលពីមុនដែលរំពឹងទាំងស្រុងនៅក្នុងកម្មវិធីទូរសព្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លក្ខណៈពិសេសនេះនឹងបញ្ចេញទៅកាន់អ្នកប្រើប្រាស់ ជាសាធារៈនៅចុងសប្ដាហ៍នេះ។ ការបង្ហោះរូបនិងវីដេអូនៅលើកុំព្យូទ័រគឺត្រូវបានគេ សំណូមពរឲ្យមានជាយូរមកហើយ។ កន្លងមក អ្នកប្រើប្រាស់មួយចំនួនបានប្រើប្រាស់វិធីដ៏វែងឆ្ងាយ ដើម្បីអាចធ្វើបែបនេះបាន តាមរយៈកុំព្យូទ័រ។

អ្នកខ្លះបានប្រើប្រាស់កំណែប្រព័ន្ធប្រតិបត្តិការ Android នៅលើ Chrome OS ដើម្បីអាចប្រើប្រាស់កម្មវិធី Instagram ដូចមាននៅលើទូរសព្ទ ឬកម្មវិធី Bluestacks ជាជំនួយ សម្រាប់អ្នកប្រើ Windows។ ប៉ុន្តែវិធីសាស្ត្រក្នុងការបង្ហោះដោយផ្ទាល់ពី browser នឹងមានអ្នកប្រើកាន់តែច្រើន ជាងការប្រើដំណោះស្រាយតាមរយៈភាគីទីបី។

កាលពីមុន Instagram អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ចូលទៅអូសមើល feed តាមរយៈ browser ប៉ុន្តែអាចត្រឹមតែការផ្ញើសារនិងពិនិត្យមើលបច្ចុប្បន្នភាពប៉ុណ្ណោះ។ បណ្ដាញសង្គមមួយនេះកាលពីប៉ុន្មានឆ្នាំមុនគឺត្រឹមតែជាកម្មវិធីនៅលើទូរសព្ទតែប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនហ្វេសប៊ុកដែលជាម្ចាស់បានវិវត្តវា ឲ្យមានភាពបត់បែនឲ្យសមស្របជាងមុន៕

អ្នកប្រើប្រាស់ Instagram អាចបង្ហោះរូបដោយផ្ទាល់ តាមរយៈ browser នៅលើកុំព្យូទ័រ
អ្នកប្រើប្រាស់ Instagram អាចបង្ហោះរូបដោយផ្ទាល់ តាមរយៈ browser នៅលើកុំព្យូទ័រ

ប្រភព: Gizmodo

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T