ក្រុមហ៊ុន អឺបេនលែន (Urbanland) ប្រកាសផែនការពង្រីកប្លុកថ្មី នៃបុរីចន្ទគីរី​ និងគម្រោងអភិវឌ្ឍន៍ផ្សារទំនើប នៅលើផ្លូវជាតិលេខ2!

//s9.kh1.co/63/63fda78bd5a6c9fbb3f3a4f92cad8cb2cdd07f81.jpg
សង្គម

 ២០-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ម្រោងអភិវឌ្ឍន៍ថ្មីនេះនឹងធ្វើឲ្យគម្រោងបុរីទាំងមូលមានទំហំសរុប 13 ហិកតា

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលឈ្នះពានរង្វាន់ក្នុងស្រុក អឺបេនលែន (Urbanland) មានកិត្តិយសក្នុងការប្រកាសផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរីរបស់ខ្លួន រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ផ្សារទំនើបដ៏ថ្មីស្រឡាងមួយ ដើម្បីបម្រើជូនដល់អ្នករស់នៅក្នុងបុរីនិងអ្នកធ្វើដំណើរកាត់នៅក្នុងតំបន់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គម្រោងពង្រីកប្លុកថ្មីនៃបុរីចន្ទគីរី
គម្រោងពង្រីកប្លុកថ្មីនៃបុរីចន្ទគីរី

គម្រោងបុរីចន្ទគីរី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ2 ចម្ងាយប្រមាណ 5 នាទីពីមហាវិថីសម្តេច ហ៊ុន សែន ជាគម្រោងបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនកន្លងមក។ មកដល់សព្វថ្ងៃ បុរីនេះត្រូវបានលក់ដាច់អស់ 85% រួចមកហើយ ដោយមាននៅសល់ប្រភេទផ្ទះប្រណិតដែលកំពុងពេញនិយមតែមួយចំនួនតូចទៀតប៉ុណ្នោះ។ គម្រោងអភិវឌ្ឍន៍ប្លុកថ្មីនៃបុរីនេះ នឹងត្រូវបានសាងសង់លើផ្ទៃដី 4.3 ហិកតាបន្ថែមនៅភាគខាងកើតនៃគម្រោងសព្វថ្ងៃ ហើយនឹងចាប់បើកសម្ពោធលក់ជាផ្លូវការចាប់ពីថ្ងៃទី 23 ខែតុលា ខាងមុខនេះតទៅ។

បុរីចន្ទគីរីមានទីតាំងលើផ្លូវជាតិលេខ 2 ចម្ងាយត្រឹមតែ 5 នាទីពីមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ 60 ម៉ែត្រ)
បុរីចន្ទគីរីមានទីតាំងលើផ្លូវជាតិលេខ 2 ចម្ងាយត្រឹមតែ 5 នាទីពីមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ 60 ម៉ែត្រ)

ការរចនាគម្រោងថ្មីនេះយកចិត្តទុកដាក់លើការរស់នៅជាសហគមន៍ និងការរស់នៅដែលពោរពេញដោយធម្មជាតិ តាមរយៈការបង្កើតបរិក្ខារកាន់តែសម្បូរបែប ដែលមានដូចជា សាលារៀន អាងទឹកឆ្លុះ វាលស្មៅ ទីធ្លាតាំងសមាធិ និងសាលហាត់យោហ្គាជាដើម។ បរិក្ខារទាំងនេះនឹងផ្តល់នូវភាពងាយស្រួល និងបរិយាកាសរស់នៅដែលស្ងប់ស្ងាត់មួយសម្រាប់អ្នករស់នៅក្នុងបុរីទាំងមូល និងល្អឥតខ្ចោះសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារដែលមានសមាជិកច្រើន។

ជាងនេះទៅទៀត ក្រុមហ៊ុន អឺបេនលែន (Urbanland) ក៏មានគម្រោងសាងសង់ផ្សារទំនើបដ៏ថ្មីស្រឡាងមួយដែលមានទីតាំងនៅ​តាមបណ្តោយផ្លូវជាតិលេខ2 ផ្ទាល់ ដើម្បីផ្តល់ភាពងាយស្រួលដល់់អ្នករស់នៅក្នុងបុរី ក៏ដូចជាសហគមន៍៍អ្នករស់នៅជុំវិញបុរីផងដែរ ក្នុងការបំពេញនូវតម្រូវការប្រចាំថ្ងៃ​ផ្សេងៗ។ អ្នករស់នៅក្នុងបុរី នឹងរីករាយជាមួយនឹងជម្រើសកន្លែងទិញ​ម្ហូប​អាហារ គ្រឿងទេស និងរបស់ចាំបាច់ជាច្រើនសម្បូរបែប ក៏ដូចជាការប្រើប្រាស់់សេវាកម្មផ្សេងៗដូចជាម៉ាសុីន ATM ធនាគារ មន្ទីរពេទ្យ និងមន្ទីរព្យាបាលមាត់ធ្មេញជាដើម។ អ្នករស់នៅក្នុងបុរីក៏អាចដើរ ឬជិះកង់ពីក្នុងបុរីមកកាន់ផ្សារទំនើបនេះ ក៏ដូចជាតាមផ្លូវជាតិលេខ2 យ៉ាងងាយស្រួលផងដែរ។

គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនៅបុរីចន្ទគីរីស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាប្លង់រចនា
គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនៅបុរីចន្ទគីរីស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាប្លង់រចនា

គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនេះនឹងតាំងទីនៅលើផ្ទៃដី 8,000 ម៉ែត្រការ៉េ ដែលមានទីធ្លាជួបជុំផ្សេងៗ និងមានកន្លែងអង្គុយជាជាន់ៗដ៏ធំទូលាយពីរ ដែលនឹងដើរតួជាកន្លែងជួបជុំសម្រាប់សកម្មភាពផ្សេងៗដូចជាការហាត់ប្រាណរួម កន្លែងហាត់យោហ្គា ផ្សារសហគមន៍ប្រចាំសប្តាហ៍ កន្លែងរៀបចំកម្មវិធីជាច្រើនផ្សេងទៀត។

រចនាឡើងដើម្បីការរស់នៅប្រសើរជាងមុនគេហដ្ឋាននៅបុរីចន្ទគីរីមានលក្ខណៈបត់បែនតាមតម្រូវការគ្រួសាររបស់លោកអ្នក
រចនាឡើងដើម្បីការរស់នៅប្រសើរជាងមុនគេហដ្ឋាននៅបុរីចន្ទគីរីមានលក្ខណៈបត់បែនតាមតម្រូវការគ្រួសាររបស់លោកអ្នក

ដើម្បីចូលរួមអបអរសាទរកម្មវិធីសម្ពោធបើកលក់ជាផ្លូវការនៃគម្រោងប្លុកថ្មីនៃបុរីចន្ទគីរី យើងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញលោកអ្នកមកចូលរួមកម្មវិធីសម្ពោធ នៅថ្ងៃទី 23-24 និងថ្ងៃទី 29-31 ខែតុលាខាងមុខនេះ ដើម្បីស្វែងយល់បន្ថែម និងដើម្បីទទួលបានឱកាសបញ្ចុះតម្លៃផ្សេងៗ។ ដើម្បីផ្តល់ជម្រើសបង់ប្រាក់ដែលភាពងាយស្រួល និងកាន់តែឆាប់រហ័សដល់អតិថិជន ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយធនាគារដៃគូបីរួមមាន ធនាគារ ប្រេដ, ធនាគារ សុីអាយអឹមប៊ី ភីអិលសុី, និងធនាគារ ជេ ត្រាស់ រ៉ូយាល់់ ផងដែរ។ 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.

-------------------------------- 

អំពី អឺបេនលែន (Urbanland)

ក្រុមហ៊ុន អឺបេនលែន (Urbanland)គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយដែលមានគោលដៅ​បង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។​ ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។  

ក្រុមហ៊ុនអឺបេនលែន (Urbanland) ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុងស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន (Urbanland) ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងបុរីចន្ទគីរី ដែលជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលមានទីតាំងនៅលើផ្លូវជាតិលេខ 2។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T