មកដឹងពីចំណុចពិសេសកាមេរ៉ា និងលក្ខណៈសម្បត្តិផ្លូវការរបស់ Pixel 6 និង Pixel 6 Pro ទើបចេញកាលពីយប់មិញ

//s9.kh1.co/22/22b4025ddacca50dbfe62d3d2509fa6892129d3b.jpg
បច្ចេកវិទ្យា

 ២០-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ការទន្ទឹងរង់ចាំក៏បានមកដល់ ដែលកន្លងមកមានការបែកធ្លាយជាហូរហែ តែឥឡូវយើងបានដឹងផ្ទាល់ពីលក្ខណៈពិសេសមួយចំនួននៃទូរសព្ទទាំងពីរ

បរទេស៖ ទូរសព្ទរបស់ក្រុមហ៊ុន Google គឺ Pixel 6 និង Pixel 6 Pro មានការបែកធ្លាយជាហូរហែកន្លងមកនេះ តែពេលនេះការប្រកាសជាផ្លូវការក៏បានមកដល់ កាលពីយប់មិញនេះ។ ខាងក្រោមនេះជាចំនុចសំខាន់ត្រួសៗប៉ុណ្ណោះពីទូរសព្ទទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចពិសេសមួយចំនួននៃកាមេរ៉ា

ទូរសព្ទ Pixel 6 ក៏បានប្រើប្រាស់ឈីបផ្ទាល់ខ្លួនរបស់ Google គឺ Tensor សម្រាប់ដំណើរការថតរូបផងដែរ ដែលវានឹងអនុញ្ញាតផ្ដល់នូវគុណភាពរូបភាពនិងវីដេអូមកកាន់ទូរសព្ទ។ ក្បួនដំណោះស្រាយ HDRnet របស់វា អាចត្រូវបានដំណើរការផ្ទាល់លើវីដេអូ 4K 60FPS សម្រាប់ភាពត្រឹមត្រូវនៃពណ៌ដ៏ល្អឥតខ្ចោះ ជាមួយនឹងការកែលម្អភាពរស់រវើកនិងមានលំនឹង។ ទន្ទឹមនឹងនេះ ការថតរូបនៅតែមានអត្ថប្រយោជន៍ពីលក្ខណៈពិសេសនៃមុខងារ “Face Unblur”។ ប្រសិនបើផ្ទៃមុខនៅក្នុងប្លង់មានចលនាច្រើន ប៉ុន្តែមិនមានពន្លឺគ្រប់គ្រន់ Google នឹងបើកដំណើរការកាមេរ៉ាឡេនទូលាយ ដើម្បីចាប់យករូបភាពទីពីរ នៅពេលចុចថតនៅលើកាមេរ៉ាគោល។ មុខងារផ្សេងទៀតរួមមាន Magic Eraser នៅក្នុងកម្មវិធី Google Photos ដែលអាចដករូបមនុស្សឬវត្ថុមិនត្រូវការចេញពីក្នុងរូបថត។ មិនតែប៉ុណ្ណោះ អ្នកអាចថតរូបបែប Long Exposures ដែលនឹងធ្វើឲ្យព្រាលវត្ថុមានចលនាប្រកបដោយភាពច្នៃប្រឌិត។

លក្ខណៈសម្បត្តិរបស់ទូរសព្ទទាំងពីរ

https://s9.kh1.co/__image/w=650,h=244,q=100/fe/fed247508cff6a4aa15a8e74694493ec04f19b39.png
សេរ៊ីទូរសព្ទ Pixel 6
សេរ៊ីទូរសព្ទ Pixel 6

ប្រភព: 9to5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T