តារាKpop ដែលសមជា មេក្រុមជាងគេបំផុត

//s9.kh1.co/dd/dd987930d7c3c4ef5fa9c864fa2ab0bb5748ad55.png
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

តារាប្រុសស្រីទាំងនេះ គឺជាមេក្រុមដែលមានការដឹកនាំបានល្អ ត្រូវបានគេកោតសរសើរនិងគោរពជាងគេនៅក្នុងវិស័យ Kpop។

កម្សាន្ត៖ ជាការពិតណាស់ តំណែងជាមេក្រុមគឺជាមុខងារដ៏សំខាន់មួយនៅក្នុងវិស័យ Kpop ដែលពិបាកជាងគេ ហើយក៏នឿយហត់ជាងគេដែរ។ អ្នកដឹកនាំក្រុមម្នាក់ៗ មានតួនាទីថែទាំកូនក្រុមធ្វើយ៉ាងណា កុំឲ្យពួកគេបញ្ចេញចរិតលក្ខណៈមិនសមរម្យណាមួយ ធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារា Kpop ដែលជាមេក្រុម មិនត្រឹមតែត្រូវជាមនុស្សមានចរិកលក្ខណៈ អាចធ្វើជាគំរូល្អដល់កូនក្រុមបានប៉ុណ្ណោះទេ តែត្រូវមានលក្ខណៈពិសេសជាច្រើនទៀតដែលធ្វើឲ្យពួកគេលេចធ្លោជាងគេ។ តារាប្រុសស្រីនៅក្នុងក្រុមចម្រៀង Kpop ល្បីៗទាំង៦រូបនេះ ដឹកនាំក្រុមបានយ៉ាងល្អនិងត្រូវបានគេគ្រប់គ្នាកោតសរសើរ៖ 

១. RM 

RM គឺជាមនុស្សដំបូងគេដែលមហាជននឹកឃើញ​ បើនិយាយដល់មេក្រុមល្អ ព្រោះលោកគឺជាតារា Kpop ម្នាក់ដែលមានសមត្ថភាពដឹកនាំក្រុមល្អគួរឲ្យគោរព។ តាមរយៈភាពល្បីល្បាញ RM គឺជាចំណែកដ៏ធំមួយ ដែលធ្វើឲ្យក្រុម BTS បានជោគជ័យលើឆាកអន្តរជាតិ។

RM
RM

២. Jihyo

មេក្រុម Twice ដែលមានប្រជាប្រិយភាពខ្លាំងក្លា Jihyo តែងតែបំពេញតួនាទីជាអ្នកមើលថែកូនក្រុមបានយ៉ាងល្អ នាងជាមនុស្សដែលមានភាពក្លាហាន ការអត់ធ្មត់និងមានទំនួលខុសត្រូវ។ នាងជាមនុស្សម្នាក់ដែលកូនក្រុមអាចពឹងផ្អែកបាន Jihyo ត្រូវបានមហាជនកោតសរសើរពី ចរិតជាអ្នកដឹកនាំពីធម្មជាតិរបស់នាង។

Jihyo
Jihyo

៣. Taeyong

ការធ្វើជាប្រធានក្រុមដែលមានសមាជិក ២៣នាក់ច្រើនជាងគេនៅក្នុងវិស័យ Kpop មិនមែនជាការងាយស្រួលនោះទេ Taeyong មានទំនួលខុសត្រូវខ្ពស់ និងមានភាពរឹងមាំ ហើយជាផ្នែកមួយដែលធ្វើឲ្យក្រុម NCT ទទួលបានភាពជោគជ័យ។ ដូចនេះ Taeyong ជាមេក្រុមដ៏រឹងមាំម្នាក់ ដែលធ្វើឲ្យមហាជនគ្រប់គ្នា គោរពកោតសរសើរ។

Taeyong
Taeyong

៤. Bang Chan

Bang Chan ជាប្រធានក្រុមដែលមានភាពលះបង់ខ្ពស់ដើម្បីសមាជិកក្រុម Stray Kids ហើយលោកជាមនុស្សដែលស្មោះត្រង់នឹងកូនក្រុម ជាពិសេសលោកមានទំនួលខុសត្រូវនិងភាពជាអ្នកដឹកនាំដែលធ្វើឲ្យ Bang Chan លេចធ្លោជាងគេ។ 

Bang Chan
Bang Chan

៥. Leeteuk

Super Junior គឺជាក្រុមតារាដែលអាចឈរជើងបានយូរជាងគេ បើនិយាយពីការដឹកនាំក្រុមរបស់ Leeteuk វិញ លោកបានឆ្លងកាត់ផ្សុះភ្លៀងជាច្រើន ប៉ុន្ដែលោកនូវតែអាចបន្ដដំណើរបានយ៉ាងជោគជ័យ។ Leeteuk ទទួលបានការគោរព ពីព្រោះតែលោកជារាមច្បងដែលបានបើកផ្លូវវិស័យ Kpop នេះឲ្យមានកេរ្តិ៍ឈ្មោះផងដែរ។

Leeteuk
Leeteuk

៦.​ CL

តារាស្រីដ៏មានឥទ្ធិពល CL បើទោះបីជាបច្ចុប្បន្ននាងជាតារាចម្រៀងទោលក៏ដោយ ប៉ុន្ដែនាងធ្លាប់ជាមេដឹកនាំក្រុម 2NE1 ដ៏ល្បីល្បាញមួយរូប។ មិនតែប៉ុណ្ណោះ CL ធ្លាប់មេដឹកនាំដ៏រឹងមាំម្នាក់ដែលធ្វើឲ្យទំនាក់ទំនងរបស់ក្រុម 2NE1 និង Blackjack ដែលជាក្រុមអ្នកគាំទ្រ នៅតែមានភាពស្និទ្ធស្នាលជានិច្ច។

CL
CL

ប្រភព៖ allkpop

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T