លេងកំប្លែងជាមួយគ្នា បែរមិនឃើញជួយខ្ញុង តែពាក់មី និងគ្រឿន បែរជាធ្វើរឿងមួយនេះវិញ

//s9.kh1.co/8c/8c056ecf8404a37c48d797f9c2b211fad8e74b1f.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនឃើញជួយខ្ញុង ប៉ុន្តែពាក់មី និងគ្រឿន បែរជាធ្វើរឿងមួយនេះសម្រាប់កុមារកម្ពុជា

តារាកម្សាន្ត÷ ថ្វីត្បិតតែជាមិត្តរួមអាជីពក្នុងវិស័យសិល្ប:កំប្លែងមែនពិត ប៉ុន្តែក្រោយមហាជន និងអ្នកលេងបណ្តាញសង្គម ផ្ទុះព័ត៌មានទាក់ទងនឹងរឿង តារាកំប្លែងខ្ញុងជំពាក់បំណុលវ័ណ្ឌក ហើយនាំគ្នាជួយបរិច្ចាគម្នាក់មួយដុល្លារផ្អើលពេញហ្វេសប៊ុក ចំណែកឯពាក់មី និងនាយគ្រឿនឯណេះវិញ បែរជាបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីមន្ទីរគន្ធរបុប្ផា និងមន្ទីរពេទ្យអង្គរ រហូតធ្វើឲ្យហ្វេនៗលាន់មាត់សរសើរព្រាតតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់តារាកំប្លែងបងប្អូនទាំងពីរនាក់បានសរសេររៀបរាប់យ៉ាងដូច្នេះថា÷

ខ្ញុំបាទ​ សូមចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុផ្ផាកម្ពុជា​ ៥០០$ 🇰🇭🙏🙏❤️️ សូមចូលរួម ដេីម្បីកុមារកម្ពុជាយេីង​ ❤️️🙏

នាយពាក់មី 

មិនឆ្លៀតឱកាស តែជាឱកាសពេលខ្ញុំនៅមានលទ្ធភាព សូមចូលរួមជួយមន្ទីរពេទ្យគន្ធរបុប្ផា(៨៨៨$) ដើម្បីកុមារកម្ពុជា ទោះថ្ងៃក្រោយខ្ញុំឆ្កួតឬជា ក្មួយៗទាំងអស់គ្នាខំតែរៀនទៅ 

នាយគ្រឿន

សូមរំលឹកផងដែលថា ទាំងនាយពាក់មី ទាំងនាយគ្រឿន និងអ្នកនាងខ្ញុង សុទ្ធសឹងតែជាអតីតសមាជិកនៅក្នុងក្រុមកំប្លែងCBS ដែលជាការផ្តួចផ្តើមគំនិតដោយលោកតា វុិចទ័រ៕

នាយពាក់មី 
នាយពាក់មី 
ការបរិច្ចាគរបស់នាយពាក់មី
ការបរិច្ចាគរបស់នាយពាក់មី
នាយគ្រឿន
នាយគ្រឿន
ការបរិច្ចាគរបស់នាយគ្រឿន
ការបរិច្ចាគរបស់នាយគ្រឿន
ពាក់មីនាយគ្រឿន
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T