ទីបំផុត Kim Seon Ho ចេញមុខសុំទោស ក្រោយធ្លាយរឿងនេះ

//s9.kh1.co/1b/1b734e5d8c8cd02ebf7f613489649b54ccf539db.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Kim Seon Ho បានចេញសេចក្តីថ្លែងការណ៍សុំទោស ចំពោះទង្វើមិនសមរម្យរបស់លោកចំពោះអតីតមិត្តស្រីរបស់ខ្លួនហើយ

កូរ៉េខាងត្បូង ៖ តារាសម្តែងប្រុស Kim Seon Ho បានចេញមុខសុំទោស ចំពោះការធ្វើឲ្យមានចម្រូងចម្រាស់ និងរឿងអាស្រូវដោយការបង្ខំឲ្យនាររីម្នាក់ មាននាមជាអតីតមិត្តស្រីឲ្យរំលូតកូន ព្រមទាំងបោកប្រាស់ដោយលិខិតអាពារណ៍ពិពាណ៍ក្លែងក្លាយថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក ថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ Kim Seon Ho តារាសម្តែងប្រុសរូបនេះ បានចែករំលែកពីរបៀប ដែលខ្លួនមានការសោកស្តាយយ៉ាងខ្លាំង ព្រមជាមួយនឹងការសុំទោសទៅកាន់អ្នកគាំទ្រ និងអតីតមិត្តស្រីរបស់លោក។

Kim Seon Ho
Kim Seon Ho

គួររំលឹកផងដែរថា SALT Entertainment ពីមុនក៏បានចែករំលែកដែរថា សេចក្តីថ្លែងការណ៍នឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយមុននេះក៏មានព័ត៌មានថា កុងត្រារបស់ Kim Seon Ho ជាមួយផលិតកម្ម SALT Entertainment នឹងផុតកំណត់នៅខែកញ្ញា ប៉ុន្តែវាត្រូវបានពន្យារពេលមួយរយៈ ដោយសារតែតារាប្រុសរូបនេះកំពុងសម្តែងក្នុងរឿង Hometown Cha Cha ហើយបន្ទាប់ពីការបង្ហាញការចោទប្រកាន់  ពេលនេះតារាប្រុសរូបនេះក៏បាននិយាយថា ៖

នេះគឺជា Kim Seon Hoខ្ញុំសុំទោសដោយស្មោះ ចំពោះការយឺតយ៉ាវក្នុងសេចក្តីថ្លែងការណ៍របស់ខ្ញុំ មួយរយៈចុងក្រោយនេះ បន្ទាប់ពីអត្ថបទដែលសំដៅលើខ្ញុំត្រូវបានចេញផ្សាយ ខ្ញុំបានជួបប្រទះនូវការភ័យខ្លាច ហើយទីបំផុតខ្ញុំក៏អាចសរសេរអ្វីបានខ្លះ ដោយសារតែកំហុស និងភាពធ្វេសប្រហែលរបស់ខ្ញុំ ខ្ញុំចង់ជួបពួកគេដោយផ្ទាល់ ហើយសុំទោស ប៉ុន្តែខ្ញុំមិនអាចសុំទោសពួកគេបានត្រឹមត្រូវទេ ហើយខ្ញុំកំពុងរង់ចាំពេលវេលាដើម្បីធ្វើវាដែរ។
ជាបឋមខ្ញុំចង់សុំទោសពួកគេដោយស្មោះ តាមរយៈសេចក្តីថ្លែងការណ៍នេះ ខ្ញុំសុំទោសដែលធ្វើអោយអ្នកទាំងអស់គ្នាខកចិត្ត ដែលខំជឿជាក់និងគាំទ្រខ្ញុំរហូតមកដល់ពេលនេះ … ខ្ញុំចង់សុំទោសដោយស្មោះ ចំពោះអ្នករាល់គ្នាដែលខ្ញុំបានធ្វើឱ្យឈឺចាប់ ខ្ញុំដឹងថាការសរសេររបស់ខ្ញុំនឹងមិនចូលទៅក្នុងបេះដូងរបស់មនុស្សគ្រប់រូបទេ ប៉ុន្តែខ្ញុំកំពុងបង្ហាញពីអារម្មណ៍ និងភាពស្មោះត្រង់របស់ខ្ញុំ ខ្ញុំ​ពិតជា​សុំទោស​ខ្លាំង​ណាស់។

Kim Seon Ho 
សេចក្តីថ្លែងការណ៍របស់ Kim Seon Ho
សេចក្តីថ្លែងការណ៍របស់ Kim Seon Ho

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T