មានសង្ឃឹមវិញហើយ! រដ្ឋបាលខេត្តសៀមរាប សម្រេចបញ្ចប់វិធានការរដ្ឋបាល និងបម្រាមគោចរក្នុងភូមិសាស្រ្តខេត្ត

//s9.kh1.co/14/14e7883d6aa91a35050613205ba655ee47deba18.jpg
សង្គម

 ២០-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តសៀមរាប សម្រេចបញ្ចប់វិធានការរដ្ឋបាល និងបម្រាមគោចរក្នុងភូមិសាស្រ្តខេត្ត

ខេត្តសៀមរាប÷ យោងតាមសេចក្តីសម្រេចលេខ ១៨២/២១សសរ ស្តីពីការបញ្ចប់ការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នសម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសម្រេចបញ្ចប់ការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន សម្រាប់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃចេញសេចក្តីសម្រេច នេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅដោយសារតែការរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់រដ្ឋបាលខេត្តសៀមរាបបានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ក្នុងគោលដៅទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប៕

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ÷

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T