ទីបំផុត ក្មេងស្រីវ័យ ១៧ឆ្នាំ ចេញមុខហើយ ពីរឿងស្នេហាជាមួយ ទិនហ្វី ហើយ

//s9.kh1.co/a4/a40ba4d7c8d12742631ce0e076b177963b746dc3.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

បន្ទាប់ពីមានពាក្យចចាមអារ៉ាមលេចលឺពីទំនាក់ទំនងស្នេហា របស់ តារាសម្ដែងប្រុស លោក Stephen Chow និងនារីវ័យ ១៧ ឆ្នាំអស់មួយរយៈ ​ពេលនេះ នារីវ័យក្មេងរូបនេះ ក៏បានចេញមកបញ្ជាក់ថា ទំនាក់ទំនងរបស់ខ្លួននឹងតារាប្រុសរូបនេះ មិនមែនជាស្នេហានោះទេ

ហុងកុង៖ នៅថ្ងៃទី ១៩ ខែតុលា យោងតាមទំព័រ QQ បានរាយការណ៍ថា នារីវ័យ ១៧ឆ្នាំ Ukei Cheung ដែលជាបេក្ខភាពក្នុងការប្រកួតបវរកញ្ញាហុងកុង បានចូលរួមកម្មវិធីមួយ ដែលនេះជាលើកដំបូង បន្ទាប់ពីលេចលឺព័ត៌មានណាត់ជួបជាមួយនឹង តារាសម្ដែងដ៏ល្បី លោក​ Stephen Chow

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលធ្វើឲ្យមនុស្សជាច្រើនផ្ទុះការចាប់អារម្មណ៍នោះគឺ នៅពេលដែលបានសួរអំពីទំនាក់ទំនងរបស់នាងជាមួយតារាសម្ដែងហុងកុង លោក Stephen Chow នាងក៏បាននិយាយថា អ្នកទាំងពីរនៅតែទាក់ទងគ្នា ប៉ុន្តែមិនមែនជាទំនាក់ទំនងស្នេហានោះទេ។

មិនត្រឹមតែប៉ុណ្ណោះ នារីវ័យក្មេងរូបនេះ មិនបានចុះហត្ថលេខាលើកិច្ចសន្យារក្សាការសម្ងាត់ ដូចដែលមេធាវីរបស់  លោក​ Stephen Chow បានបញ្ជាក់នោះទេ។ ហើយអំឡុងពេលចេញទៅក្រៅ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយចាប់បាន កាលពីថ្ងៃទី ១៦ ខែសីហា នៅពេលមានរូបថតនាងដែលបានថតរូបនៅមុខ Stephen Chow តារាសម្តែងប្រុសរូបនេះ ក៏បានជួយនាងថតវីដេអូ ផងដែរ។ 

ម៉្យាងវិញទៀត នាងក៏បានបញ្ជាក់ថា គ្មានទំនាក់ទំនងស្នេហាអ្វីជាមួយនឹង លោក Stephen Chow នោះទេ។ ហើយទោះជាយ៉ាងណា អ្នកទាំងពីរនៅតែជាមិត្តនឹងគ្នា ដែលពួកគេភាគច្រើនតែងតែង និយាយគ្នាអំពីរឿងភាពយន្ត ជាដើម៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow និង Ukei Cheung
Stephen Chow និង Ukei Cheung
Ukei Cheung
Ukei Cheung
Ukei Cheung
Ukei Cheung
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T