ធនាគារ​ ABA និង​ផ្សារទំនើប អ៊ីអនម៉ល សហការក្នុងការ​បង្កើនការទូទាត់ដោយមិនប្រើសាច់ប្រាក់សម្រាប់ប្រជាជនកម្ពុជា

//s9.kh1.co/b9/b9ca98742d06d3dd89ecb02e19980ede2ae3404e.jpg
សង្គម

 ១៩-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ធនាគារ ABA ជាធនាគារឈានមុខផ្នែកសេវាធនាគារឌីជីថលនៅកម្ពុជា និងផ្សារទំនើប AEON MALL CAMBODIA ជាក្រុមហ៊ុនឯកទេសអភិវឌ្ឍ និងប្រតិបត្តិការផ្សារទំនើប ដែលកំពុងគ្រប់គ្រងលើ AEON MALL Phnom Penh និង​ AEON MALL Sen Sok City បានចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន AEON MALL។

ភ្នំពេញ៖ ធនាគារ ABA ជាធនាគារឈានមុខផ្នែកសេវាធនាគារឌីជីថលនៅកម្ពុជា និងផ្សារទំនើប AEON MALL CAMBODIA ជាក្រុមហ៊ុនឯកទេសអភិវឌ្ឍ និងប្រតិបត្តិការផ្សារទំនើប ដែលកំពុងគ្រប់គ្រងលើ AEON MALL Phnom Penh និង​ AEON MALL Sen Sok City បានចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន AEON MALL។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ABA និង​ អ៊ីអនម៉ល ចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក
ABA និង​ អ៊ីអនម៉ល ចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក

ក្រោមភាពជាដៃគូនេះ អតិថិជន ABA នឹងពុំចាំបាច់ពិបាកក្នុងការកាន់ក្រដាសប្រាក់ដើម្បីទូទាត់ទៀតឡើយ ដោយគ្រាន់តែស្គែន ABA PAY QR​ នៅបញ្ជរបង់ប្រាក់តាមរយៈ ABA Mobile។ លោកអ្នកអាចស្គែន QR ដើម្បីទូទាត់បានជាង ២០០​ហាង​ និងផ្សារទំនើបទាំងពីរសាខារបស់ AEON MALL ។​ ABA ​QR នេះមាននៅលើម៉ាស៊ីនទូទាត់ POS និង QR ជើងបញ្ឈរ (Static Stand) ដែលនាំមកនូវភាពងាយស្រួល និងសុវត្ថិភាពដល់ការទូទាត់ប្រាក់។

បន្ថែមលើនេះទៀត ធនាគារ ABA ក៏បានក្លាយជាដៃគូរយុទ្ធសាស្រ្ដរបស់ AEON MALL Sen Sok City  ក្នុងការផ្ដល់ជូននូវឧបករណ៍ប្រមូលសាច់ប្រាក់ដែលទំនើប និងសុវត្ថិភាពតាមរយៈមាស៊ីនស្វ័យសេវា និងបញ្ជរ។ ក្នុងពេលជាមួយគ្នានេះដែរ AEON MALL នឹងប្រើប្រាស់សេវាធនាគារអនឡាញ​ ABA សម្រាប់អាជីវកម្ម ធ្វើជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុពេញលេញ។

ABA និង​ អ៊ីអនម៉ល ចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក
ABA និង​ អ៊ីអនម៉ល ចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក

លោក Madi Akmambet អភិបាលប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖

« យើងមានសេចក្ដីរីករាយក្នុងការប្រកាសជាផ្លូវការ ពីភាពជាដៃគូលើការទូទាត់ប្រាក់បែបអេឡិកត្រូនិក និងសេវាប្រមូលសាច់ប្រាក់។ យើងខ្ញុំជឿជាក់ថាដំណោះស្រាយដ៏ទំនើប និងងាយស្រួលរបស់ ABA នឹងផ្ដល់អត្ថប្រយោជន៍ដល់ពាណិជ្ចករ ក៏ដូចជាអតិថិជន​របស់ AEON MALL​ រាប់លាននាក់។ នេះគឺជាការបន្ដការរួមចំណែករបស់ធនាគារ ABA ក្នុងការចូលរួមអភិវឌ្ឍបន្ថែមលើវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ននៅក្នុងប្រទេសកម្ពុជា​។ »

ប្រសាសន៍លោក Madi Akmambet 
ABA និង​ អ៊ីអនម៉ល ចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក
ABA និង​ អ៊ីអនម៉ល ចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក

លោក Tsuboya Masayuki​ អគ្គនាយកក្រុមហ៊ុន AEON MALL បានមានប្រសាសន៍ក្នុងឱកាសនេះថា៖

« ជាបឋម​យើងខ្ញុំ សូមសម្ដែងនូវការពេញចិត្ត​ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ​ និងភាពជាដៃគូជាមួយជាមួយធនាគារ ABA។ យើងខ្ញុំជឿជាក់ថា អតិថិជនរបស់យើងនឹងរីករាយជាមួយនឹងការសហការ លើការទូទាត់ប្រាប់បែបអេឡិកត្រូនិកនៅក្នុងផ្សារទំនើបរបស់យើង។ ជាចុងបញ្ចប់ AEON MALL មានបំណងផ្ដល់នូវបរិយាកាសរស់នៅបែបកម្សាន្ដជូនអតិថិជនដូចនឹងបេសកកម្មរបស់យើង បំពេញជីវភាពប្រចាំថ្ងៃនៅកម្ពុជា ជាមួយនឹងលទ្ធភាពថ្មី។ »

ប្រសាសន៍លោក Tsuboya Masayuki 
ABA និង​ អ៊ីអនម៉ល ចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក
ABA និង​ អ៊ីអនម៉ល ចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក

ធនាគារ​ ABA និងផ្សារទំនើប អ៊ីអនម៉ល គឺជាស្លាកសញ្ញាល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា នៅលើវិស័យទីផ្សាររបស់ខ្លួន។ ដោយសារវឌ្ឍនភាពឌីជីថល និងវត្តមានធនាគារឌីជីថលដែលអាចប្រើប្រាស់បាន ធនាគារ ABA ត្រូវបានទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ ថាជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។ ដូចគ្នានេះដែរ ផ្សារទំនើប អ៊ីអនម៉ល បានក្លាយជាស្លាកសញ្ញាល្បីឈ្មោះ សម្រាប់ការផ្ដល់នូវបទពិសោធនទិញអីវ៉ាន់ ដែលផ្ដោតលើទំនិញមានគុណភាពខ្ពស់ និង​សេវាកម្មល្អក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៤។

សម្រាប់ព័ត៍មានបន្ថែមរបស់​ ABA និង​ AEON MALL សូមទំនាក់ទំនងមកកាន់ 023 988 100 សម្រាប់ AEON MALL ឬ 023 225 333 សម្រាប់ ABA​។

អំពីធនាគារ ABA

ធនាគារ​ ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​1996​។ ជាមួយសាខា 79, ម៉ាស៊ីន ATM 379, ម៉ាស៊ីនទូទាត់ POS ចំនួន 2498, ម៉ាស៊ីនស្វ័យសេវា 344 ទូទាំងប្រទេស និងសេវាធនាគារអនឡាញឈានមុខ ធនាគារ ABA ផ្តល់សេវាហិរញ្ញវត្ថុដ៏ទំនើបជាច្រើនជូនអតិថិជនរបស់ខ្លួនជាង 1.7 លាននាក់ ក្នុងផ្នែកផ្សេងៗជាច្រើន ដូចជា រូបវន្តបុគ្គល, អាជីវកម្មខ្នាតតូច, និងសហគ្រាសធុនតូច និងមធ្យម​។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.ababank.com

ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ មានទ្រព្យសកម្មជាង 283 ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី 31 ខែកក្កដា 2021។ ដោយ​មាន​ស្នាក់​ការ​កណ្តាល​ស្ថិត​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់​ ធនាគារជាតិ​កា​ណា​ដា​ បាន​ពង្រីក​សាខា​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​ នៃ​ប្រទេស​ ជាមួយនឹង​អតិថិជន​ក្នុង​ដៃ​ 2.7​ លាន​នាក់​។​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​លំដាប់​ទី​ 6​ ក្នុង​ប្រទេស​កា​ណា​ដា​ និង​នាំមុខ​គេ​នៅ​កេ​ប៊ិច​ ធនាគារជាតិ​កា​ណា​ដា​ ជា​ជម្រើស​នៃ​បណ្ដា​សហគ្រាស​ធុន​តុ​ច​ និង​មធ្យម​នានា​នៅ​ទីនោះ​។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.nbc.ca

អំពី AEON MALL

អ៊ីអនម៉ល គឺជាក្រុមហ៊ុនមួយនៃ អ៊ីអនគ្រុបជប៉ុន ដែលកំពុងប្រតិបត្ដិការនៅប្រទេសកម្ពុជា មានឯកទេសផ្នែកអភិវឌ្ឍន៍ និង ប្រតិបត្តិការផ្សារទំនើប ។ ដោយមានផ្សារទំនើបទី 3 គ្រោងនឹងបើកដំណើរការ នាចុងឆ្នាំ 2022 រួមនឹងការពង្រីកទំហំផ្សារទំនើបទី 1 ធ្វើអោយផ្សារទំនើបអ៊ីអនម៉ល នឹងក្លាយជាផ្សារទំនើបធំជាងគេបង្អស់ ដែលមានផ្ទៃហាងសរុប លំដាប់កំពូលទាំង 3 នៅប្រទេសកម្ពុជា ហើយអាចបំពេញតម្រូវការ និងជួយសម្រួល កម្រិតជីវភាពប្រចាំថ្ងៃ របស់អតិថិជន ជាមួយនឹងបេសកកម្មចំបងគឺ “បំពេញជីវភាពប្រចាំថ្ងៃ នៅកម្ពុជា ជាមួយនឹងលទ្ធភាពថ្មី” ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.aeonmallcambodia.com.

អ៊ីអនគ្រុប គឺជាក្រុមហ៊ុនមេរបស់ អ៊ីអនម៉ល ហើយជាសាជីវកម្មពាណិជ្ជកម្មលក់រាយធំបំផុតមួយ នៅលើពិភពលោកដែលមានក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាចំនួន 179 នៅក្នុងនិងក្រៅប្រទេសជប៉ុន។ អ៊ីអនគ្រុបមាន អាជីវកម្មធំៗ ចំនួន10នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយតុល្យភាពក្រោមរចនាសម្ព័ន្ធក្រុមហ៊ុនមេសុទ្ធសាធ។ ក្រៅពីសកម្មភាពអាជីវកម្ម អ៊ីអនគ្រុប ចូលរួមក្នុងទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន ក្នុងគោលបំណងលើកកម្ពស់សកម្មភាពសង្គមក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.aeonmall.com.

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T