សិង្ហបុរី ប្រកាសទទួលអ្នកដំណើរមកពី ៨ប្រទេសទៀត​ ដោយមិនបាច់ធ្វើចត្តាឡីស័ក

//s9.kh1.co/33/332601102287f873b647aceceb9fde5d8a64acc7.jpg
សង្គម

 ១៩-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សឹង្ហបុរី បើកចំហដល់អ្នកដំណើរមកពី សហរដ្ឋអាមេរិក កាណាដា អង់គ្លេស ដាណឺម៉ាក បារាំង អ៊ីតាលី អេស្ប៉ាញ និងហូឡង់

បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសសិង្ហបុរីបានចាប់ផ្តើម​បើកទទួលអ្នកដំណើរ​បាន​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ​ មកពីប្រទេសមួយចំនួន ដែល​ជាផ្នែកមួយនៃផែនការ​បន្ធូរបន្ថយការរឹត​ត្បិត ខណៈ​​ប្រទេសមួយនេះត្រៀមខ្លួនរួចរាល់ ក្នុងការរស់នៅដោយសុវត្ថិភាពជាមួយ​ជំងឺកូវីដ១៩​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកដំណើរត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងរួច និងធ្វើតេស្តអវិជ្ជមាន
អ្នកដំណើរត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងរួច និងធ្វើតេស្តអវិជ្ជមាន

កាលពីខែមុន សិង្ហបុរីបានទទួលភ្ញៀវទេសចរតាម​ផ្លូវអាកាសដែលបានចាក់វ៉ាក់សាំងរួច មកពីប្រទេសចំនួន២ គឺអាល្លឺម៉ង់ និងប្រ៊ុយណេ។ ហើយឥឡូវនេះបានបើកចំហដល់អ្នកដំណើរមកពី សហរដ្ឋអាមេរិក កាណាដា អង់គ្លេស ដាណឺម៉ាក បារាំង អ៊ីតាលី អេស្ប៉ាញ និងហូឡង់បន្ថែមទៀត។

សួមជម្រាបថា ​ស្ថិតក្រោមវិធានការថ្មីនេះ គឺតម្រូវឱ្យអ្នកដំណើរត្រូវតែជាអ្នកដែលបានចាក់វ៉ក់សាំងរួច ហើយបន្ថែមពីនេះ ពួកគេត្រូវធ្វើតេស្ត​អវិជ្ជមានកូវីដ១៩មុនពេល​ចេញដំណើរ និងពេលពួកគេទៅដល់៕

​សិង្ហបុរីចង់ជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ ពីជំងឺរាតត្បាតនេះ ក្រោមគោលនយោបាយរស់នៅជាមួយ​ជំងឺកូវីដ១៩
​សិង្ហបុរីចង់ជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ ពីជំងឺរាតត្បាតនេះ ក្រោមគោលនយោបាយរស់នៅជាមួយ​ជំងឺកូវីដ១៩
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T