ហ្វេន Arsenal នាំគ្នាបង្ហោះសារថាលោក Arteta មិនគួរបោះចង់កីឡាករគ្រាប់ពេជ្ររបស់ក្រុមម្នាក់នេះទេ

//s9.kh1.co/95/95d2d14e08bfb3c82f3acfa7e3a4a742d22175f2.jpg
កីទ្បា

 ១៩-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ហ្វេន Arsenal ថា លោក Arteta មិនគួរបោះបង់ខ្សែបម្រើ Guendouzi ទេ

អឺរ៉ុប៖ ហ្វេនក្រុមកាំភ្លើងធំ Arsenal នាំគ្នាបង្ហោះសារលើបណ្តាញសង្គមវាយប្រហារទៅលើលោក Mikel Arteta ដែលជាអ្នកចាត់ការក្រុមថា មិនគួរណាលោកបោះបង់កីឡាករ Matteo Guendouzi ឲ្យទៅក្លិបផ្សេងខ្ចីជើងទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Matteo Guendouzi
កីឡាករ Matteo Guendouzi

ជាការពិតណាស់ Arsenal បានដាក់ Guendouzi ឲ្យទៅក្លិប Hertha Berlin នៅលីគកំពូលអាល្លឺម៉ង់ខ្ចីជើងកាលពីឆ្នាំ ២០២០ កន្លងទៅនេះ​ ហើយបច្ចុប្បន្នគេនៅតែជាកីឡាករខ្ចីជើងដដែល ដោយគេបានផ្លាស់ទៅលេងនៅក្លិប Marseille នៅឯលីគកំពូលបារាំង ជាមួយនឹងទម្រង់លេងបានយ៉ាងល្អ ជាហេតុនាំឲ្យអ្នកគាំទ្រក្រុម Arsenal ទាំងអស់មានការនឹកស្តាយរូបគេ។

កីឡាករ Matteo Guendouzi
កីឡាករ Matteo Guendouzi

បើយោងទៅតាមសាររបស់អ្នកគាំទ្រម្នាក់បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា៖

ខ្ញុំមានអារម្មណ៍រំភើបណាស់គ្រប់ពេលដែលខ្ញុំឃើញ Guendouzi បង្ហាញខ្លួននៅលើទីលាន ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ខឹងសម្ប៉ាណាស់ដែរ ដែលលោក​​ Arteta មើលរំលងសមត្ថភាពរបស់គេ។ Guendouzi គេមានទម្រង់លេងល្អ​ ហើយស័ក្តិសមនឹងលេងនៅតំបន់កណ្តាលនេះណាស់ ដូចជាអ្វីដែលគេកំពុងបង្ហាញនៅក្លិប Marseille អ៊ីចឹង គេល្អរហូតដល់ថ្នាក់ជម្រើសជាតិបារាំងចង់កោះហៅគេទៅចូលរួមវិញទៀតផង៕

@ObiladaOA

ប្រភពSportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T