ទឹកជំនន់នៅឥណ្ឌា លេបត្របាក់ផ្ទះមួយខ្នងនេះយ៉ាងសង្វេគ (មានវីដេអូ)

//s9.kh1.co/85/858a7289418bb55ec6f9b1559f43df34d1cd93d0.jpg
សង្គម

 ១៩-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

យ៉ាងហោចណាស់មនុស្សចំនួន២៥នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការរអិលបាក់ដី និងទឹកជំនន់

ឥណ្ឌា៖ ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានបង្ខំចិត្ត ជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅរដ្ឋ Kerala ភាគនិរតីនៃប្រទេសឥណ្ឌាកាលពីចុងសប្ដាហ៍កន្លងទៅនេះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងតាមរកអ្នកនៅរស់រានមានជីវិតក្នុងកម្ទេចដីភក់ ហើយយោធាបានធ្វើការហោះហើរទៅរកជំនួយសង្គ្រោះបន្ទាន់ផងដែរ។ តួយ៉ាង យ៉ាងហោចណាស់មនុស្សចំនួន២៥នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយសារភ្លៀងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន AFP ឲ្យដឹងថា សាកសពចំនួន១១ ត្រូវបានរកឃើញក្នុងស្រុក Idukki និង១៤នាក់ផ្សេងទៀតក្នុងស្រុក Kottayam បន្ទាប់់ពីតំបន់ទាំងនេះ ត្រូវបានវាយប្រហារដោយការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ។ ក្នុងចំណោមអ្នកស្លាប់មានគ្រួសារសមាជិក៦នាក់ មានកូនបីនាក់ និងជីដូនម្នាក់ ដែលបានស្លាប់ដោយសារការរអិលបាក់ដីនៅស្រុក Kottayam។ ហើយគេមិនអាចនិយាយបានទេថា មានមនុស្សប៉ុន្មាននាក់ដែលបានបាត់ខ្លួន។

ទន្ទឹមនឹងនេះ មានវីដេអូមួយ ដែលបង្ហាញឲ្យឃើញពីផ្ទះកម្ពស់ពីរជាន់មួយខ្នង ត្រូវបានបាក់ស្រុតចូលទៅក្នុងទឹកយ៉ាងគួរឲ្យសោកស្ដាយ តែមិនមាននរណាម្នាក់នៅខាងក្នុងឡើយ។

យ៉ាងណាមិញ ការិយាល័យអាកាសធាតុ បានព្យាករណ៍ថា រដ្ឋនៅភាគខាងជើងប្រទេសឥណ្ឌា នឹងមានភ្លៀងធ្លាក់ខ្លាំងពី២ ទៅ៣ថ្ងៃខាងមុខនេះផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T