ក្ដុកក្ដួល! លោកគ្រូ មាស ចាន់ណា និយាយបែបនេះ ក្រោយចែកផ្លូវគ្នាជាមួយក្លិបណាហ្គាវើលដ៍

//s9.kh1.co/33/33c4f188dd760617e3cf734deda7bcad8c1f5cee.jpg
កីទ្បា

 ១៩-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

លោកគ្រូ មាស ចាន់ណា និយាយបែបនេះ ក្រោយចែកផ្លូវគ្នាជាមួយក្លិបណាហ្គាវើលដ៍។

កម្ពុជា៖ លោក មាស ចាន់ណា ដែលជាអតីតកីឡាករ រហូតក្លាយខ្លួនជាគ្រូបង្វឹក្រុមបាល់ទាត់ណាហ្គាវើលដ៍អស់រយៈពេលច្រើនឆ្នាំ បានឈានដល់ផ្លូវបំបែកជាមួយម្ចាស់ជើងឯក Metfone Cambodia League ចំនួន ៣សម័យនេះហើយ (២០០៧, ២០០៩ និង ២០១៨)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោក មាស ចាន់ណា
 លោក មាស ចាន់ណា

អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ បានធ្វើការអរគុណទៅដល់ក្រុមកីឡាករក្លិបណាហ្គាវើលដ៍ទាំងអស់ ដែលបានរួមរស់ ហើយបានឆ្លងកាត់តែភាពនឿយហត់ និងសប្បាយជាមួយគ្នាកន្លងមក ហើយលោកក៏បានជូនពរ ក៏ដូចជាជម្រុញឲ្យពួកគេខិតខំប្រឹងប្រែងដើម្បីបំពេញក្ដីស្រមៃរៀងៗខ្លួនផងដែរ។

 លោក មាស ចាន់ណា
 លោក មាស ចាន់ណា

លោកបានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន យ៉ាងដូច្នេះថា៖

បងសូមអរគុណដល់ប្អូនៗ ដែលជាកីឡាករណាហ្គាវើលទាំងអស់ ដែលយើងបានរួមរស់ជាមួយគ្នា ហត់នឿយជាមួយគ្នា សប្បាយជាមួយគ្នា តែពេលនេះជាពេលវេលាដែលយើងត្រូវបែកគ្នា បាល់ទាត់តែប៉ុណ្ណឹង សូមប្អូនៗបន្តការហ្វឹកហាត់ឲ្យបានល្អដើម្បីអាជីព និងក្តីសុបិន្តរបស់យើង បងសង្ឃឹមថាថ្ងៃណាមួយយើងនឹងធ្វើការជាមួយគ្នាម្តងទៀត សូមផ្តាំប្អូនៗថា ភាពស្មោះត្រង់គឹសំខាន់ណាស់សំរាប់សាងកេរ្ត៍ិឈ្មោះរបស់យើង ដូច្នេះប្អូនៗត្រូវចេះស្រលាញ់គ្នា គោរពគ្នា អោយតម្លៃគ្នា និងកែលំអគ្នា៕

លោក មាស ចាន់ណា
 លោក មាស ចាន់ណា
 លោក មាស ចាន់ណា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T