តារាបរទេស បានចេញវីដេអូចម្រៀងសម្ដែងដូចរឿង Squid Game បែបកំប្លែងគួរឲ្យទាក់ទាញ (មានវីដេអូ)

//s9.kh1.co/dd/dd589602983bc48c1a7ea57c6f52886e17eda4c7.png
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កម្មវិធីកម្សាន្តមួយរបស់អាមេរិកបានចេញចម្រៀងមួយបទគួរឲ្យទាក់ទាញ ដែលតារាបរទេសពីរនាក់សម្ដែងដូចក្នុងរឿង Squid Game បែបកំប្លែង។

កម្សាន្ត៖​ កម្មវិធីកម្សាន្តដ៏ល្បីល្បាញរបស់អាមេរិក Saturday Night Live ឬហៅកាត់ថា SNL បានធ្វើឲ្យកក្រើកទស្សនិកជនពេញបណ្ដាញសង្គម បន្ទាប់ពីបានចេញចម្រៀងមួយបទដែលសម្ដែងដោយពិធីករ២រូប ដើរតួសម្ដែងដូចក្នុងរឿង Squid Game មានលក្ខណៈបែបកំប្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Pete Davidson និងលោក Rami Malek   
   លោក Pete Davidson និងលោក Rami Malek   

កម្មវិធី SNL នេះគឺជាកម្មវិធីកម្សាន្តអារម្មណ៍ដែលប្រជុំដោយតារាសម្ដែង តារាកំប្លែងនិងភ្ញៀវកិត្តិយស ដែលតម្រូវឲ្យពួកគេរកអ្វីដែលថ្មីមកបង្ហាញទស្សនិកជន។ ពិសេសជាងគេនៅក្នុងសប្ដាហ៍ថ្មីនេះ លោក Pete Davidson និង លោក Rami Malek បង្ហាញនូវចម្រៀងថ្មីដែលតារាទាំងពីររូបនេះ ច្រៀងនិងសម្ដែងបែបកំប្លែងទៅតាមសាច់រឿង Squid Game របស់កូរ៉េដែលកំពុងតែល្បីល្បាញ។ 

   លោក Pete Davidson និងលោក Rami Malek   
   លោក Pete Davidson និងលោក Rami Malek   

យោងទៅតាមវីដេអូចម្រៀងនោះ លោក Pete Davidson សម្ដែងជាតួអង្គ Player 456 ចំណែកឯលោកRami Malek ជាតួអង្គ Player 218 រីឯសកម្មភាពសម្ដែងរបស់ពួកគេពិតជាគួរឲ្យអស់សំណើច។ លើសពីនោះ វីដេអូចម្រៀងដែលមានចំណងជើងថា Guess I gotta play the Squid Game មួយនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមទប់សំណើចមិនបាននិងមានអ្នកចូលមើលជាច្រើនម៉ឺននាក់៕

   លោក Pete Davidson និងលោក Rami Malek   
   លោក Pete Davidson និងលោក Rami Malek   

ប្រភព៖ Saturday Night Live

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T