អ្នកណាគេ? Mahrez ថា ខ្លួនគ្មានអ្វីត្រូវរៀបរាប់ពីម្នាក់នេះទេដោយសារគេលេងល្អពេក

//s9.kh1.co/99/99014511f58f2fbd296f6698243bd9f225bf87a1.jpg
កីទ្បា

 ១៩-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

Riyah Mahrez សរសើរពីការលេងរបស់ Karim Benzema

បរទេស៖ ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Riyad Mahrez បានសរសើរពីការលេងរបស់ខ្សែប្រយុទ្ធ Karim Benzema មិនដាច់ពីមាត់ទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Riyah Mahrez និង Karim Benzema
កីឡាករ Riyah Mahrez និង Karim Benzema

ជាការពិតណាស់ Benzema ជា ខ្សែប្រយុទ្ធសញ្ជាតិបារាំងដែលល្បីខ្លាំងពេលផ្លាស់មកចូលរួមជាមួយ Real Madrid នៅក្នុងឆ្នាំ២០០៩ រហូតដល់ពេលបច្ចុប្បន្ន ដោយ រូបគេធ្លាប់បានឈ្នះគ្រប់ពានរង្វាន់ធំៗអស់ហើយជាមួយក្លិបអាជីពដូចជា Champions League និង La Liga ជាដើម ហើយ ថ្មីៗនេះរូបគេក៏ទើបនឹងជួយក្រុមជម្រើសជាតិបារាំងឲ្យឈ្នះពានរង្វាន់ UEFA Nations League ផងដែរ។

កីឡាករ Karim Benzema
កីឡាករ Karim Benzema

Mahrez បាននិយាយថា៖

គ្មានពាក្យអ្វីត្រូវនិយាយច្រើនឡើយ ពីព្រោះការពាក់អាវស្លាកលេខ៩នៅ Real Madrid អស់រយៈពេល១០ទៅ១១ឆ្នាំ គឺ មិនមែនជារឿងងាយស្រួលនោះទេ។ ខ្ញុំពិតជារីករាយសម្រាប់ Benzema ណាស់ ហើយ ខ្ញុំសង្ឃឹមថា គាត់នឹងអាចរកគ្រាប់បាល់បានបន្តទៀត និង អាចលេងក្នុងកម្រិតកំពូលបែបនេះក្នុងរយៈពេលវែង៕

កីឡាករ Riyah Mahrez
កីឡាករ Karim Benzema
កីឡាករ Karim Benzema

ប្រភពjustfootball

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T