កុំឲ្យខកខានថ្ងៃល្អ! កូនកំលោះកូនក្រមុំឥណ្ឌា ជិះឆ្នាំងទៅកន្លែងរៀបការ (មានវីដេអូ)

//s9.kh1.co/3a/3ae3043865ef4c76474a7965f86c2875935f211b.jpg
សង្គម

 ១៩-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

លោក Akash និងអ្នកនាង Aishwarya ជាបុគ្គលិកសុខាភិបាលនៅក្នុងមន្ទីរពេទ្យមួយ

ឥណ្ឌា៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ មានកូនកំលោះកូនក្រមុំមួយគូ មកពីរដ្ឋ Kerala ប្រទេសឥណ្ឌា បានធ្វើដំណើរទៅកាន់ទីតាំងរៀបចំពិធីអាពាហ៍ពិពាហ៍ ដោយការជិះឆ្នាំងដ៏ធំ និងមានមនុស្សពីរបីនាក់ចាំអូញ ព្រោះតែទឹកជំនន់ជន់លិចភូមិឋានរបស់ពួកគាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Akash និងអ្នកនាង Aishwarya ជាបុគ្គលិកសុខាភិបាលនៅក្នុងមន្ទីរពេទ្យមួយ ហើយថ្ងៃអាពាហ៍ពិពាហ៍ ពួកគាត់ទាំងពីរមិនបានអញ្ជើញភ្ញៀវឲ្យចូលរួមច្រើនឡើយ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ តួយ៉ាង ថ្ងៃចន្ទផ្ទាល់ជាថ្ងៃមង្គល ដូច្នេះពួកគាត់មិនចង់ខកខាន និងពន្យារពេលទៅថ្ងៃក្រោយឡើយ ដោយសម្រេចចិត្ត ជិះឆ្នាំងទៅកាន់ព្រះវិហារតែម្ដង។

យ៉ាងណាមិញ ជុំវិញសកម្មភាពនៃការជិះឆ្នាំង ត្រូវបានគេថតឡើង និងយកទៅបង្ហោះចែកចាយលើបណ្ដាញអ៊ីនធើណេត ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចុចចូលទស្សនារជាច្រើនដងផងដែរ៕

ប្រភព: apdirect

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T