ជាទូទៅ ពោះរបស់មនុស្សធម្មតា អាចផ្ទុកទឹកបានចំណុះ ត្រឹមតែមួយលីត្រ ប៉ុណ្ណោះ ប៉ុន្តែសំរាប់ លោក Dickinson Oppong អាយុ ៤៦ឆ្នាំ មកពីប្រទេស ហ្គាណា វិញ អាចផឹកទឹកបានដល់ទៅ ៤លីត្រកន្លះ ឯណោះ ក្នុងរយៈពេល ៩០វិនាទី។

យ៉ាងណាមិញ អ្វីដែលកាន់តែ គួរឲ្យភ្ញាក់ផ្អើលជាងនេះ ទៅទៀតនោះ គឺគាត់ មានសមត្ថភាពពិសេស អាចនាំយកទឹកទាំងនោះ បញ្ចេញមកវិញ តាមមាត់របស់គាត់ បានថែមទៀតផង។ លើសពីនេះ គាត់នៅបាន ជាប់ឈ្មោះ ក្នុងកំណត់ត្រាពិភពលោក Guinness ជាមនុស្សដែលអាចព្រួសទឹកចេញតាមមាត់ បានយូរជាងគេបំផុត លើពិភពលោក ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]