បាត់មុខពីសិល្បៈជាង១០ឆ្នាំ តាមពិត ស៊ិន សំនៀង កំពុងសម្ងំ បើកអាជីវកម្មធំៗ

//s9.kh1.co/e4/e48fe53c43835d83898fbd9defb83be0a1f6062f.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

បាត់មុខពីសិល្បៈមែន តែលោក ស៊ិន សំនៀង បានប្រើជីវិតឯកជន បើនូវមុខជំនួញ និងអាជីវកម្មធំៗជាច្រើនកន្លែងគួរឲ្យភ្ញាក់ផ្អើល។

ភ្នំពេញ៖ បើនិយាយដល់តារាប្រុសជើងចាស់សម្បុរស្រអែមមានមន្តស្នេហ៍លោក ស៊ិន សំនៀង ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់មិនខាន។ ដោយតារារូបនេះ កាលអំឡុងជាង១០ឆ្នាំមុន លោកធ្លាប់ជាសិល្បរឆ្នើមមួយរូបដែលមានទាំងរូបសម្បត្តិស្អាតសង្ហា ហើយមានទេពកោសល្យនិងសមត្ថភាពអាចសម្ដែងបានយ៉ាងល្អថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងកំពុងមានភាពជោគជ័យលើវិថីល្បៈ ស្រាប់តែលោក ស៊ិន សំនៀង បានបាត់មុខពីសិល្បៈ ធ្វើឲ្យមហាជនទន្ទឹងរង់ចាំស្នាដៃសម្ដែងរបស់លោកសារជាថ្មីគ្រប់ៗគ្នា។ ពិតណាស់ ក្រោយផ្អាកការងារសិល្បៈមកជាង១០ឆ្នាំ ស្រាប់តែថ្មីៗនេះ តារារូបនេះបាននឹងកំពុងថតរឿងភាគបែបបុរាណ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលគ្រប់គ្នា។

ជាក់ស្ដែង ក្រោយបាត់មុខលើវិស័យសិល្បៈអស់ជាច្រើនឆ្នាំ គេដឹងទៀតថា លោក ស៊ិន សំនៀង សម្ងំបើកនូវអាជីវកម្មធំៗជាច្រើនកន្លែង មានដូចជា ចិញ្ចឹមត្រចៀកកាំ ដំណាំស្វាយចន្ទី និងរបរធំៗជាច្រើនទៀត។ ក្នុងនោះដែរ កាលអំឡុងឆ្នាំ ២០១៣ តារារូបនេះ ក៏បានបើកហាងលក់វត្ថុអានុស្សាវរីយ៍នៅក្នុងខេត្តសៀមរាប និងបានបើកនូវផ្ទះសំណាក់ ជាពិសេស លោកក៏មានហាងកាត់ដេរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ស៊ិន សំនៀង
  លោក ស៊ិន សំនៀង
លោក ស៊ិន សំនៀង 
លោក ស៊ិន សំនៀង 
លោក ស៊ិន សំនៀង 
លោក ស៊ិន សំនៀង 
  លោក ស៊ិន សំនៀង
  លោក ស៊ិន សំនៀង
  លោក ស៊ិន សំនៀង
  លោក ស៊ិន សំនៀង
  លោក ស៊ិន សំនៀង
  លោក ស៊ិន សំនៀង
  លោក ស៊ិន សំនៀង និងលោក សួន ពិសិដ្ឋ
  លោក ស៊ិន សំនៀង និងលោក សួន ពិសិដ្ឋ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T