តារាកំប្លែងដូចគ្នា ស្រាប់តែ​ គ្រត ថាឲ្យខ្ញុង ឡើងចុកឈាម

//s9.kh1.co/02/0274c58add6600145cad315631e987ed7d71163f.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិចអញ្ចឹង ក្រោយផ្ទុះរឿង នាងខ្ញុង ជំពាក់គេជំទិស ស្រាប់តែអ្នកនាង គ្រត និយាយបែបនេះទៅវិញ។

ភ្នំពេញ ៖ ផ្អើលមហាជនអស់សឹងមួយចំហៀងប្រទេស ក្រោយកាលពីម្សិលមិញ តារាកំប្លែង នាងខ្ញុង ចូលខ្លួនទៅប្តឹងខ្លួនឯងក្រោយពេល អស់សមត្ថភាព និងទល់ច្រកខ្លាំង មិនអាចរ៉ាប់រង សងបំណុលគេជុំទិស សរុបក្បែរ៦០ម៉ឺនដុល្លារ ឯណោះ ដែលក្នុងមួយខែៗ ការប្រាក់ឡើងដល់ ៤ម៉ឺនដុល្លារ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយកក្រើករឿងនេះ មានមហាជនជាច្រើនមានការអាណិតអាសូរ ហើយខ្លះទៀតក៏បានចូលរួមចំណាយថវិការផ្ទាល់ខ្លួន តិចឬច្រើនតាមសមត្ថភាព ជួយដល់ នាងខ្ញុង ដើម្បីផុតពីការជាប់ពន្ធធនាគា មិនតែប៉ុណ្ណោះ ក៏មានម្ចាស់បំណុលខ្លះបានជួយយោគយល់បន្ធូរបន្ថយការ ថែមទាំងយកតែប្រាក់ដើមតែប៉ុណ្ណោះ។

យ៉ាងណាមិញ បន្ទាប់ពីមានអ្នកអាណិតអាសូរ ក៏មានមហាជនខ្លះសម្ដែងការមិនពេញចិត្តថានេះគ្រាន់តែជាការសម្ដែង ឬជាយុត្តិសាស្រ្តក្នុងការដោះបំណុលរបស់ខ្លួនតែប៉ុណ្ណោះ។ ជាក់ស្ដែង ដូចនៅមុននេះបន្តិចស្រាប់តែ តារាកំប្លែងជើងចាស់ អ្នកនាង គ្រត បានចេញមកប្រតិកម្មទៅលើ អ្នកនាងខ្ញុង បែបនេះថា៖

 ខ្ញុំអេីយសិល្បះជាង៤០សិបឆ្នាំមកហេីយ​ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ​ ហុឺ​ ខូចសិល្បះគេអស់ហេីយអូន

សម្ដី អ្នកនាង  គ្រត 

សូមទស្សនារូបភាពខាងក្រោម៖

នាងខ្ញុង និង ស្វាមី
នាងខ្ញុង និង ស្វាមី
នាងខ្ញុង និង ស្វាមី
នាងខ្ញុង និង ស្វាមី
នាងខ្ញុង 
នាងខ្ញុង 
អ្នកនាង គ្រត
អ្នកនាង គ្រត
សារង្ហោះ របស់ អ្នកនាង គ្រត
សារង្ហោះ របស់ អ្នកនាង គ្រត
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T