ប៉ុណ្ណឹងអេមអត់? បើ Zidane អាចមកជំនួសតំណែងរបស់ Ole ទម្រង់បែបនេះត្រូវបានគេព្យាករណ៍ថានឹងអាចកើតមាននៅ Man UTD

//s9.kh1.co/95/95820c9b53aeda7a11bcbe24819b37daaaad76bd.jpg
កីទ្បា

 ១៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បើ Zidane អាចមកជំនួសតំណែងរបស់ Ole ទម្រង់បែបនេះត្រូវបានគេព្យាករណ៍ថានឹងអាចកើតមាននៅ Man UTD

បរទេស៖ ថ្នាក់លើរបស់ Manchester United ទាំងម្ចាស់ក្លិបត្រកូល the Glazers និងលោក Ed Woodward សុទ្ធតែគាំទ្រឱ្យអ្នកចាត់ការបច្ចុប្បន្នលោក Ole Gunnar Solsakjer ដឹកនាំក្រុម បិសាចក្រហម ជាបន្តទៀត។ ប៉ុន្តែ ប៉ុន្មានប្រកួតចុងក្រោយនេះអ្នកចាត់ការខាងលើដឹកនាំមិនបានល្អទេ ខណៈអ្នកគាំទ្រកំពុងទាមទារការផ្លាស់ប្តូរ និងចង់ឱ្យលោក Zinedine Zidane មកដឹកនាំជំនួសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្នាក់លើរបស់ Man UTD
ថ្នាក់លើរបស់ Man UTD

ជាការពិតណាស់ នៅរដូវក្តៅនេះ Man UTD បានចុះកុងត្រាយកបានកីឡាករឆ្នើមៗដូចជា Jadon Sancho, Raphael Varane និង Cristiano Ronaldo ជាដើម។ ទោះបីយ៉ាងណាក៏ដោយ ក្រុមបិសាចក្រហមឥឡូវនេះដូចជាដុនដាបខ្លាំងណាស់, តួយ៉ាង ពួកគេបានបរាជ័យចំនួន ៤ ប្រកួតទៅហើយ នៅក្នុងការប្រកួត ៦ ប្រកួតចុងក្រោយ។

  លោក Ole Gunnar Solsakjer
  លោក Ole Gunnar Solsakjer

យ៉ាងណាមិញ អ្នកចាត់ការសញ្ជាតិ បារាំង ត្រូវបានគេមើលឃើញថា ជាបេក្ខភាពមួយរូបដែលអាចមកដឹកនាំនៅទឹកដី Old Trafford បាន, បន្ទាប់ពីលោកបានចាកចេញពីក្រុម Real Madrid កំលុងពេលថ្មីៗនេះ,​ ជាមួយគ្នានេះគេហទំព័រ Express ក៏បានធ្វើការវិភាគជម្រើស ១១ នាក់ដំបូងរបស់ Man UTD ដែរ ប្រសិនបើលោក Zidane អាចមកកាន់ទឹកដី អង់គ្លេសមែន។

  លោក Zidane
  លោក Zidane

នៅក្នុងការវិភាគនេះ គេបានសន្និដ្ឋានថាលោក Zidane និងប្រើប្រាស់ទម្រង់ ៤-៣-៣ ដូចនៅ Real Madrid ដែរ ដោយមានកីឡាករដូចជា៖

អ្នកចាំទី៖ David de Gea

ខ្សែការពារ៖ Wan-Bissaka, Varane, Maguire និង Shaw

ខ្សែបម្រើ៖ Fernandes, Fred និង Pogba

ខ្សែប្រយុទ្ធ៖ Greenwood, Martial និង Ronaldo៕

ប្រភពExpress

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T