អ៊ឹម ជីវ៉ា ទម្លាយ​​មូលហេតុ​​​ធ្វើ​ឱ្យតារា​ក្មេង​ៗ ​មិន​មាន​ជីវភាព​ធូរធារ និងធ្លាក់ខ្លួន រហេមរហាមសុំគេសុំឯង

//s9.kh1.co/8f/8f3916351ea3d6fb6e8206aea4658c383b571183.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

លោក អ៊ឹម ជីវ៉ា ទម្លាយ​​មូលហេតុ​​ដែល​ធ្វើ​ឱ្យតារា​ក្មេង​ៗ​មិន​មាន​ជីវភាព​ធូរធា និងធ្លាក់ខ្លួនរហេមរហាមសុំគេសុំឯង

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម ជាខ្លាំងនូវរឿងរ៉ាវរបស់កំប្លែងស្រី អ្នកនាង ស្រេង​ សុកាន់ដា ហៅខ្ញុង រកស៊ីរហូតឡុងចុងអស់ដើម ព្រោះតែខ្ចីបំណុលគេមកធ្វើដើមទុនរកស៊ី រហូតដល់ផុងខ្លួនជាប់ក្នុងបំណុល ៥០ ម៉ឺុនដុល្លារអាមេរិក ក្នុងនោះ មានទាំងការិះគន់ និងការអាណិតពីមហាជនចំពោះរូបនាង អ្នកខ្លះរិះគន់ថា នាងពេលមានលុយដើរសប្បាយហ៊ឺហារ ពេលធ្លាក់ខ្លួនជាមកសុំគេទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប៉ុន្មានម៉ោងមុននេះ លោក អ៉ឹម ជីវ៉ា ដែលជាតារាមួយដែលតែងតែលេចមុខ ពេលណាតារាណាដង្ហោយហៅជំនួយ ទីនោះ ប្រាកដជាមានវត្តមាន លោក អ៉ឹម ជីវ៉ា។ ជាមួយគ្្នានេះ​ លោក អ៉ឹម ជីវ៉ា បានបញ្ចេញសារមួយដោយសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក ទូន្មានដល់តារាមួយចំនួន ដែលតែងហ៊ឺហារពេលមាន ពេលធ្លាក់ខ្លួន តែងដង្ហោយសុំជំនួយ។

ជាមួយគ្នានេះ លោក អ៉ឹម ជីវ៉ា បានឱ្យដឹងថា៖

នៅមានសិល្បករជាច្រើនដែលកំពុងខ្វះខាតពិតប្រាកដ ខ្វះខាតដោយសារជំងឺគ្មានថវិការព្យាបាល និងក្រីក្រខ្វះខាតផ្នែកជីវភាព ដោយសារពួកគាត់កាន់តែចាស់រកប្រាក់ចំនូលមិនបាន។ សិល្បៈជើងចាស់១ចំនួនក៏មានសប្បុរសជនជួយ សិល្បៈជើងចាស់គាត់ស្ទើតែគ្មានលុយទិញថ្នាំលេបផង មួយថ្ងៃៗមិនតិចជា ៥ ទៅ ១០នាក់ទេ ដែលខលឬឆាតមកខ្ញុំបាទ អុឹម ជីវ៉ា អោយជួយពួកគាត់ផង ! អ្វីដែលខ្ញុំជួយគឺជួយទៅតាមលទ្ធភាពឬបានត្រឹមតែបង្ហោះអោយគេឃើញ តែបើអោយខ្ញុំអំពាវនាវសុំអំណោយជំនួសគាត់គឺខ្ញុំមិនអាចធ្វើកើតទេ ដោយសារអ្នកខ្លះពេលយើងជួយគឺគេថាយើងធ្វើដើម្បីផលប្រយោជន៍ឬធ្វើដើម្បីLike & share ! សង្គមមួយនេះធ្វើយ៉ាងណាក៏មិនអាចតម្រូវចិត្តមនុស្សទាំងនោះបានទេ មានតែបង្ហោះអោយគេឃើញ បើសប្បុសជនណាអាណិតគឺយកលេខគាត់ហើយទៅជួយគាត់ផ្ទាល់ទៅ គឺខ្ញុំមិនទទួលជំនួយពីបងប្អូនទេ ។

លោក អ៉ឹម ជីវ៉ា

លោកបន្តទៀតថា៖ ភាពខ្វះខាតរបស់តារាជើងចាស់ដោយសារពួកគាត់ថតមួយថ្ងៃរស់១ថ្ងៃ ហើយគាត់មិនមែនរកបានរាប់មុឺនរាប់ពាន់ដូចតារាខ្លះទេ ចឹងគ្រាន់តែចេះថតម្តងពេលខ្លះមិនគ្រប់សាំងឡានម៉ូតូផង តារាចាស់ គាត់មិនសូវមានលទ្ធភាពឡាយឬលក់ដូអីបានដូចតារាក្មេងៗទេ ហើយការថតក៏គេមិនសូវហៅដូចតារាក្មេងៗឥឡូវដែរ ។

ដោយឡែក លោក អ៉ឹម ជីវ៉ា បានទម្លាយនូវមូលហេតុថា តារាក្មេងៗឥឡូវខ្លះមិនមានជីវភាពធូធា និងកាន់តែធ្លាក់ ខ្លួន គឺបណ្តាលមកពី : សម្ភារៈនិយមហួសមាឌ មានន័យថានៅផ្ទះជួលតែទិញឡាន៤ ទៅ ១០មុឺន ដុលារ ដោយសំអាងថារកលុយបាន​។ ទូរស័ព្ទទំនើបៗ ខោអាវ ហូបចុកចូលកន្លែងប្រេនៗ ទាំងខ្លួននៅផ្ទះជួល។ មានលុយមិនហ៊ានបង់រំលោះផ្ទះឬទិញផ្ទះ សុខចិត្តយកលុយទិញរបស់ទំនើបៗ ហើយនៅផ្ទះជួល។ រកលុយបាន 100$ ចាយ 100$ ។ រកលុយបានមិនចេះសន្សំ។ រកលុយបានដើរហុឺហា ផឹកសុីមិត្តភក្តិដើលេងរហូត។ អ្នកខ្លះអាងតែខ្លួនល្បីមិនខំរក គិតតែដើខ្ចីលុយគេ។ តារា១ចំនួនខ្លះ ធ្លាក់ខ្លួន លេងគ្រឿងញៀន និង តារាមួយចំនួនខ្លះពេលមានលុយលេងល្បែងចូលការសុីណូ ។ល។ នេះជាមូលហេតុខ្លះៗ ។

ទន្ទឹមនោះ លោក អ៉ឹម ជីវ៉ា​ បន្ថែមថា​ តែក៏មានតារាក្មេងៗមួយចំនួនដែលពួកគាត់មានគំនិត ចេះច្នៃប្រឌិតខ្ពស់ ពេលរកបានចេះទុកដាក់ប្រកបមុខរបរឬចេះសន្សំមិនចាយលុយខ្ចះខ្ចាយ ហើយមានការងារធ្វើនិងចេះបង្កើតការងារខ្លួនឯងនេះក៏ជាចំនុចល្អរបស់តារាខ្លះដែលគាត់ចេះកែប្រែជីវភាពខ្លួនគាត់ពីក្រអោយក្លាយជាអ្នកមានជីវភាពធូធារ៕

លោក អ៉ឹម ជីវ៉ា
លោក អ៉ឹម ជីវ៉ា
លោក អ៉ឹម ជីវ៉ា
លោក អ៉ឹម ជីវ៉ា
លោក អ៉ឹម ជីវ៉ា
លោក អ៉ឹម ជីវ៉ា
លោក អ៉ឹម ជីវ៉ា
លោក អ៉ឹម ជីវ៉ា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T