គួរឲ្យបារម្ភណាស់ Mark លុបរូបពីមុនគ្មានសល់ថែមទាំងសរសេរសារចម្លែកៗ

//s9.kh1.co/81/8188ad9e0db438217c79511f3c50e6b4c350bf0c.png
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Mark សមាជិកក្រុម​ GOT7 បានធ្វើឲ្យហ្វេនព្រួយបារម្ភជាខ្លាំង ពីព្រោះមិនដឹងជាមូលហេតុអ្វីបានជានៅសុខៗ Mark លុបរូបចេញពីបណ្ដាញសង្គមអស់គ្មានសល់ ថែមទាំងសរសេរសារចម្លែកទៀតផង។

កម្សាន្ត៖ សមាជិកក្រុម GOT7 ដែលបានចាកចេញពីផលិតកម្ម JYP ទៅនៅស្រុកកំណើតវិញ Mark Taun បានធ្វើឲ្យហ្វេនព្រួយបារម្ភជាខ្លាំង បន្ទាប់ពីលោកធ្វើសកម្មភាពគួរឲ្យសង្ស័យនៅក្នុងបណ្ដាញសង្គម។ តារាប្រុសរូបសង្ហារ Mark មិនដឹងជាមានមូលហេតុអ្វីបានជានៅសុខៗស្រាប់តែ លុបរូបពីគណនីផ្ទាល់ខ្លួន របស់លោកចេញទាំងអស់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mark Taun
Mark Taun

មិនតែប៉ុណ្ណោះ លោកថែមទាំងសរសេរសារមួយដ៏គួរឲ្យឆ្ងល់នៅក្នុង Story ទៅលើគណនី Instagram ឯកជនរបស់លោកទៀតផង។ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានធ្វើឲ្យអ្នកគាំទ្រ និងមហាជនទាំងអស់ខ្វល់ពីសុខទុក្ខរបស់ ​Mark ជាខ្លាំងបន្ទាប់ពីឃើញសារដែលសរសេរថា៖​

ខ្ញុំកំពុងតែព្យាយាមអស់ពីសមត្ថភាពហើយអ្នកមើលមិនដឹងទេឬ? 

Mark Taun
Mark Taun
Mark Taun

ទោះបីជា Mark លុបរូបពីមុនចោលទាំងអស់និងសរសេរសារបែបនេះក៏ដោយ អ្នកគាំក៏មិនអាចធ្វើអ្វីបានក្រៅពីលើកទឹកចិត្ត Mark តាមរយៈការផុសនៅក្នុងបណ្ដាញសង្គម។ លើសពីនោះ ហ្វេនៗសង្ឃឹមថា​ សកម្មភាពចម្លែកនេះគ្រាន់តែជាសញ្ញាតម្រុយពីការចេញអាល់ប៊ុលចម្រៀងថ្មីរបស់​ Mark ទៅចុះ៕ 

គណនីឯកជនរបស់ Mark Taun
គណនីឯកជនរបស់ Mark Taun
គណនីឯកជនរបស់ Mark Taun
គណនីឯកជនរបស់ Mark Taun

ប្រភព៖​ allkpop

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T