ធ្លាប់ត្រូវគេថាជា Tomboy ពេលនេះ កូនស្រី Angelina Jolie តែងខ្លួនស្រីស្រស់ស្អាត មិនចាញ់ម្ដាយ

//s9.kh1.co/0b/0b661700d64d228bef420f642ab038c8adb8ecb6.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ធ្លាប់តែឃើញតែងខ្លួនដូច Tomboy ពេលនេះ កូនស្រីរបស់ តារាសម្ដែងហូលីរូដ Angelina Jolie ចេញមកចូលរួមកម្មវិធីជាមួយម្ដាយ ព្រមទាំងតែងខ្លួនស្លៀកពាក់រ៉ូបដ៏ទាក់ទាញជាលើកដំបូង ដែលកំពុងទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង

បរទេស៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Angelina Jolie ព្រមទាំងកូនៗទាំង ៥ របស់នាង បានចូលរួមកម្មវិធី ក្នុងការចាក់បញ្ចាំងជាលើកដំបូងនៃខ្សែភាពយន្ត «Eternals» នៅទីក្រុង Los Angeles  ដោយនៅក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានតុបតែងខ្លួន ស្លៀករ៉ូបដ៏ស៊ិចស៊ី គួរឲ្យចាប់អារម្មណ៍ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត គឺ កូនស្រីរបស់នាង Shiloh ដែលធ្លាប់មានពាក្យចចាមអារ៉ាមថា មានបំណងប្តូរភេទនោះ ស្រាប់តែបានចេញមកបង្ហាញខ្លួន គួរឲ្យភ្ញាក់ផ្អើលចំពោះទស្សនិកជនទាំងឡាយ ជាមួយនឹងការស្លៀកពាក់រ៉ូបដ៏ស្រស់ស្អាត បង្ហាញពីជើងដ៏វែង និងទាញសក់ឡើង ធ្វើឲ្យមើលឃើញពីមុខមាត់ដ៏ទាក់ទាញរបស់នាងយ៉ាងច្បាស់ៗ។ 

អាចនិយាយបានថា នេះគឺជាលើកដំបូងហើយ ដែលកូនស្រីរបស់តារាសម្ដែងហូលីវូដរូបនេះ បានស្លៀកពាក់ជាមនុស្សស្រី នៅទីសាធារណៈ ដែលកំពុងតែទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ចំពោះការផ្លាស់ប្តូរទាំងស្រុងរបស់នាង និងបានប្រែក្លាយទៅជាស្រីស្អាតគួរឱ្យស្រឡាញ់ ដូចក្មេងស្រីដទៃទៀត ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie និង កូនៗទាំង ៥
Angelina Jolie និង កូនៗទាំង ៥
Angelina Jolie និង កូនៗទាំង ៥
Angelina Jolie និង កូនៗទាំង ៥
កូនស្រី​ Angelina Jolie
កូនស្រី​ Angelina Jolie
រូបភាពប្រៀបធៀប Angelina Jolie និង កូនស្រីរបស់នាង
រូបភាពប្រៀបធៀប Angelina Jolie និង កូនស្រីរបស់នាង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T