ស្ដាយណាស់ Barca យកបានមុន! Real Madrid ធ្លាប់មានឱកាសតាមទិញយកតារាឆ្នើមរបស់ Barca រូបនេះ

//s9.kh1.co/5b/5b660c705de65c9ab2ba206176e04d9610d8e6db.jpg
កីទ្បា

 ១៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Real Madrid ធ្លាប់ចាប់អារម្មណ៍ចង់ទិញយកតារាវ័យក្មេងរបស់ Barca រូបនេះ

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ធ្លាប់ចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Ansu Fati កាលគេនៅជាកុមារភាព មុនពេល Fati បានចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Ansu Fati
ខ្សែប្រយុទ្ធ Ansu Fati

ខ្សែប្រយុទ្ធម្ចាស់អាវលេខ១០ថ្មីនៅ Barcelona រូបនេះធ្លាប់លេងបែបមិត្តភាពឲ្យក្លិប Real Madrid កាលនៅក្មេង និងថែមទាំងបានពាក់អាវ Real Madrid ផងដែរ ប៉ុន្តែ Barcelona បានសម្លឹងឃើញសមត្ថភាពគេមុននិងបានចរចាជាមួយឱពុករបស់ Fati ក្នុងការនាំយកគេមកទឹកដី Camp Nou នាអាយុ១០ឆ្នាំស្របពេល Real Madrid ចាប់អារម្មណ៍គេដែរតែពុំដែលបានដាក់សំណើជាផ្លូវការនោះទេ។

ខ្សែប្រយុទ្ធ Ansu Fati
ខ្សែប្រយុទ្ធ Ansu Fati

មកទល់ពេលនេះ Real Madrid ប្រហែលមានការសោកស្ដាយហើយដែលមិនទិញយក Ansu Fati ឲ្យបានមុន Barcelona ព្រោះកីឡាករវ័យក្មេងរូបនេះរកបាន២គ្រាប់ហើយ បន្ទាប់ពីត្រឡប់មករួមក្រុមវិញក្រោយព្យាបាលរបួសជាសះស្បើយ៕

ខ្សែប្រយុទ្ធ Ansu Fati 
ខ្សែប្រយុទ្ធ Ansu Fati 

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T