ក្នុងរឿងធម្មតាៗ កុំមើលជីវិតពិត Jung Ho Yeon ស្អាតស៊ិចស៊ី មិនណយ

//s9.kh1.co/1d/1d96fa24ea9ca1aebd7359aabd3695fc3ee7946d.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

រូបភាពទាំងនេះ របស់តារាសម្តែង Jung Ho Yeon ក្នុងរឿង Squid Game នៅក្នុងជីវិតពិតស្អាត និង Sexy មិនធម្មតានោះទេ

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ខ្សែភាពយន្ត Squid Game  ខ្សែភាពយន្តដ៏គួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងប្រទេសកូរ៉េ និងប្រទេសជាច្រើនទៀត នៅជុំវិញពិភពលោក ក្នុងនោះខ្សែភាពយន្តនេះ ក៏បានជួយឱ្យតួសម្តែងកាន់តែមានភាពល្បីល្បាញដែរ ពិសេសតួឯកស្រី Jung Ho Yeon នេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា នៅក្នុងរឿង Squid Game តារាសម្តែងស្រី Jung Ho Yeon បានសម្តែងក្នុងរឿងនេះជាលើកដំបូងរបស់នាង ក្នុងនាមជា Kang Sae Byeok ដែលជាជនជាតិកូរ៉េខាងជើង និងចូលប្រកួតក្នុងហ្គេមដើម្បីយកប្រាក់ ទៅមើលថែប្អូនប្រុសរបស់នាង ជាមួយនឹងចរិតតួអង្គស្ងៀមស្ងាត់ មុខស្មើ មិននិយាយស្តី និងពាក់តែអាវឈុតប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ បើក្រឡេកមកមើលជីវិតពិតរបស់តារាសម្តែងស្រីរូបនេះវិញ នាងមានកម្ពស់ដល់ទៅ ១៧៦សង់ទីម៉ែត្រ ជាមួយនឹងរាងការយដ៏ស្រឡូនស្អាត ព្រមទាំង Sexy ក្នុងពេលតែមួយ ចំណែកឯមុខមាត់របស់ Jung Ho Yeon វិញ នាងអាចផ្លាស់ប្តូរពីមុខស្មើដ៏ទាក់ទាញ ទៅជាគួរឲ្យស្រលាញ់បានភ្លាមៗមិនគួរឲ្យជឿផងដែរ នៅពេលដែលតារាស្រីរូននេះញញឹមម្តងៗ

ប្រសិនបើអ្នកមិនទាន់ដឹងទេនោះ គឺ Jung Ho Yeon បានចាប់ផ្តើមធ្វើជាតារាបង្ហាញម៉ូត យ៉ាងស្ទាត់ជំនាញតាំងពីឆ្នាំ ២០១០ មកម្លេះ ហើយចាប់តាំងពីពេលនោះមក នាងបានចូលរួមប្រកួតប្រជែងក្នុង កម្មវិធីបង្ហាញម៉ូដលំដាប់កំពូលរបស់ប្រទេសកូរ៉េ ព្រមទាំងបានដើរលើវិថីបង្ហាញម៉ូតនេះ ជាមួយនឹងម៉ាក់សំលៀកបំពាក់ល្បីៗជាច្រើន៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T