អ្នកណាគេ? លោក Carragher ថា​ វត្តមានរបស់ Ronaldo ធ្វើឲ្យប៉ះពាល់ដល់តំបន់លេងរបស់ម្នាក់នេះណាស់

//s9.kh1.co/e4/e42633bf4bf6193f5a3814409f51bbbbf15a98ae.jpg
កីទ្បា

 ១៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Jamie Carragher ថា វត្តមានរបស់ Cristiano Ronaldo បានធ្វើឲ្យប៉ះពាល់ទៅដល់តំបន់របស់ Paul Pogba

អង់គ្លេស៖ អតីតខ្សែការពារក្លិប Liverpool លោក Jamie Carragher បានលើកឡើងថា វត្តមានរបស់ Cristiano Ronaldo បានធ្វើឲ្យប៉ះពាល់ទៅដល់តំបន់របស់ Paul Pogba ដែលរូបគេធ្លាប់តែលេងកាលពីរដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jamie Carragher
  លោក Jamie Carragher

ជាការពិតណាស់ វាជារឿងដ៏គួរឲ្យចម្លែកមែនទែនកាលពីរដូវកាលមុន បន្ទាប់ពីលោក Ole Gunnar Solskjaer បានដាក់ Pogba ឲ្យលេងតួនាទី ជា ខ្សែប្រយុទ្ធស្លាបឆ្វេង ហើយ រូបគេក៏បំពេញកាតព្វកិច្ចបានល្អផងដែរចំពោះតំណែងថ្មីនេះ។ យ៉ាងណាក្តី ចាប់តាំងពីមានវត្តមានរបស់ Ronaldo មក គឺ កីឡាករសញ្ជាតិបារាំងខាងលើ ត្រូវទាញមកលេងក្នុងនាមជាខ្សែបម្រើកណ្តាលវិញ ខណៈ លោក Carragher គិតថា រូបគេលេងជាខ្សែប្រយុទ្ធស្លាបឆ្វេងបានល្អជាង។

កីឡាករ Cristiano Ronaldo និង Paul Pogba
កីឡាករ Cristiano Ronaldo និង Paul Pogba

លោក Carragher បាននិយាយថា៖

Pogba ត្រូវផ្លាស់មកលេងជាខ្សែបម្រើកណ្តាលវិញ ហើយ ចំពោះមូលហេតុ គឺ ដោយសារវត្តមានរបស់ Ronaldo។ ខ្ញុំគិតថាការនាំយក Ronaldo មកកាន់កីឡដ្ឋាន Old Trafford វិញ គឺ ជារឿងល្អប្រសើរសម្រាប់ក្របខណ្ឌ Premier League ជាងសម្រាប់ Man Utd។ ខ្ញុំដឹងថា Ronaldo ជា កីឡាករដែលក្លិបមិនអាចដកចេញបាន ដូច្នេះ អ្នកត្រូវតែទម្លាក់មកលេងជាខ្សែបម្រើវិញ។ តើវាមានផលប៉ះពាល់អ្វីខ្លះដល់ Pogba? គេមិនគួរលេងជាខ្សែបម្រើកណ្តាលនោះទេ៕

លោក Jamie Carragher
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T