មិនធ្លាប់ជួបទេ! មើលពីលើចុងឈើដំបូង ស្មានតែសត្វពស់ តាមពិតជាពូជមេអំបៅដ៏កម្រ ដែលមានស្លាបយ៉ាងចម្លែក

//s9.kh1.co/4d/4da4fd9f9370234b8d3393a30884ef5a50f0d96a.jpg
សង្គម

 ១៩-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

វាអាចរស់នៅបានប្រមាណជាពីរសប្ដាហ៍ប៉ុណ្ណោះ ដែលនៅពេលដំណាក់កាលពេញវ័យ វាត្រូវពង និងការពារស៊ុតរហូតដល់ញាស់។

បរទេស៖ ជារៀងរាល់ថ្ងៃនៅលើបណ្ដាញសង្គម តែងតែមានរូបភាពឬវីដេអូផ្សេងៗដែលល្បី ដែលនាំឲ្យអ្នកប្រើប្រាស់និយមតាមដាន។ ឥឡូវនេះ រូបភាពពស់ក្បាល៣ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង។ បើគេពិនិត្យមើលវាឲ្យបានច្បាស់ ទើបគេដឹងថាការពិតពួកវាមិនមែនជាសត្វល្មូនអសិរពិស ដូចដែលបានគិតនោះទេ។ ជាក់ស្ដែង វាជាប្រភេទសត្វល្អិត គឺ moth ស្រដៀងនឹងមេអំបៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមព័ត៌មានទទួលបាន សត្វប្រភេទនេះត្រូវបានហៅថា Attacus Atlas ឬ Atlas Moth។ រូបភាពទាំងនេះដែលកំពុងល្បីល្បាញ ត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គម Twitter ពីគណនីមួយឈ្មោះថា @thegallowboob ដោយគាត់បានសរសេរថា៖ «Atlas គឺជាសត្វមេអំបៅដ៏ធំជាងគេរបស់ពិភពលោក»។

វាអាចរស់នៅបានប្រមាណជាពីរសប្ដាហ៍ប៉ុណ្ណោះ ដែលនៅពេលដំណាក់កាលពេញវ័យ វាត្រូវពង និងការពារស៊ុតរហូតដល់ញាស់។ សត្វនេះអាចនឹងច្រឡំជាមួយនឹងសត្វពស់ ដោយសារតែស្លាបខាងចុងរបស់វា ស្រដៀងគ្នានឹងក្បាលរបស់សត្វពស់។ រូបភាពបែបនេះកម្រនឹងត្រូវបានគេប្រទះឃើញណាស់។ បើផ្អែកតាមការរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា សត្វល្អិតប្រភេទនេះភាគច្រើនត្រូវបានគេប្រទះឃើញ មាននៅក្នុងទ្វីបអាស៊ី៕

https://s9.kh1.co/__image/w=302,h=450,q=100/fd/fd8f02ddd931deee9ec7175df7d8f43814882aec.jpg
https://s9.kh1.co/__image/w=650,h=335,q=100/c5/c55ccca49f6184393137fdfd6cb3f0e881fc533c.jpg
https://s9.kh1.co/__image/w=650,h=525,q=100/d3/d3fd5140fc05c5b4fd1c466232232a6e5fbddcca.jpg

ប្រភព: News Track

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T