ដំណឹងល្អ! ក្រសួង ណែនាំរាជធានី-ខេត្ត រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យចំណាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ និងអ្នកមានជំងឺប្រចាំកាយ

//s9.kh1.co/0f/0fe9e0894db278041bcc6dcf37135df694ed2dbc.png
សង្គម

 ១៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដំណឹងល្អ! ក្រសួងសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យចំណាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកបានជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ១៩ និងអ្នកមានជំងឺប្រចាំកាយ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៍មានបន្ថែម ទាក់ទិននឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ប្រជាពលរដ្ឋដែលមានវ័យចាស់
  • ស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ
  • អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩​ មានរយៈពេលចាប់ពី៤ខែឡើង ឬ អ្នកដែលបានជាសះស្បើយពីជំងឺផ្សេងៗទៀត
  • អ្នកដែលមានជំងឺប្រចាំកាយ ប៉ុន្តែមានស្ថាននឹងនរ អាចគ្រប់គ្រងបាន។

ក្នុងនោះដែរ ក្រសួងបានបន្តថា ស្របទៅនឹងបរិបទក្នុងពេលបច្ចុប្បន្ន ដែលកំពុងមានការរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅតាមបណ្តប្រទេសនីមួយៗ ពីវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីៗ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទ ដែលតា ដែលកំពុងចរាចរយ៉ាងសកម្មនៅប្រទេសជាច្រើន ក៏ដូចជាប្រទេសកម្ពុជាផងដែរ នោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមអំពាវនាវដល់លោកអ៊ុំ ពូ មីង ពុក ម៉ែ បងប្អូន ព្រមទាំងក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំឡើង ទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ សូមរួសរាន់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៉ាំក្នុងខ្លួន និង ភាពស៉ាំក្នុងសហគមន៍ សម្រាប់ទប់ទល់ពីការវាយលុកនៃវីរុសូវីដ១៩ សំដៅកាត់បន្ថយភាពធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ១៩ និងកាត់បន្ថយនូវអត្រាសម្រាកពេទ្យ ក៏ដូចជាកាត់បន្ថយអតិបរមា នូវអត្រាស្លាប់ដោយសារជំងឺកូវីដ១៩៕

លោកជំទាវ ឱ វណ្ណឌីន 
លោកជំទាវ ឱ វណ្ណឌីន 

សូមអានសេចក្តីជូនព័ត៍មានពិស្តារខាងក្រោម៖

សេចក្តីជូនព័ត៍មានបន្ថែមរបស់ក្រសួង
សេចក្តីជូនព័ត៍មានបន្ថែមរបស់ក្រសួង
សេចក្តីជូនព័ត៍មានបន្ថែមរបស់ក្រសួង
សេចក្តីជូនព័ត៍មានបន្ថែមរបស់ក្រសួង
រូបភាព
រូបភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T