អុញម៉េចចឹង! តារាឆ្នើមរបស់ Bayern រូបនេះថាគេគិតត្រូវហើយដែលមិនជ្រើសរើសគាត់ចូលទៅក្នុងបេក្ខភាពប្រជែងពាន Ballon d’Or

//s9.kh1.co/bf/bf82b5f4fc58301daf7a85223c0ec6c322543638.jpg
កីទ្បា

 ១៩-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Kimmich ថាគេគិតត្រូវហើយដែលមិនជ្រើសរើសគាត់ចូលទៅក្នុងបេក្ខភាពប្រជែងពាន Ballon d’Or

បរទេស៖ កាលពីចុងសប្តាហ៍មុន គេបានប្រកាសបេក្ខភាពប្រជែងពាន Ballon d’Or ៣០ នាក់ចុងក្រោយជាផ្លូវការ, ហើយក្នុងនោះក៏មានកីឡាករជើងចាស់ និងអ្នកជំនាញជាច្រើនផងដែរបាននាំគ្នាវិភាគ និងគាំទ្រទៅដល់កីឡាករដែលមានសក្តានុពលនីមួយៗ ដែលអាចមានលទ្ធភាពឈ្នះពានរង្វាន់ឯកត្តជនកំពូលរបស់ អឺរ៉ុបមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Joshua Kimmich និង Lewandowski
  កីឡាករ Joshua Kimmich និង Lewandowski

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបញ្ជីឈ្មោះកីឡាករ ៣០ នាក់ចុងក្រោយគឺមិនមានឈ្មោះមិត្តរួមក្រុមរបស់ Robert Lewandowski គឺកីឡាករ Joshua Kimmich ឡើយ, ហើយក្នុងនោះកីឡាកររបស់ Bayern Munich គឺមានតែ Lewandowski ម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា តាមការលើកឡើងរបស់ខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់ បានបង្ហាញការយល់ស្រប ដែលអ្នកជំនាញមិនបានជ្រើសរើសគាត់ចូលទៅក្នុងការប្រកួតប្រជែងនោះ។

  កីឡាករ Joshua Kimmich 
  កីឡាករ Joshua Kimmich 

កាលពីថ្ងៃ អាទិត្យ កន្លងទៅ Kimmich បានរៀបរាប់ប្រាប់ទៅកាន់គេហទំព័រ Sport 1 យ៉ាងដូច្នេះថា៖

បាទ, ខ្ញុំមិនភ្ញាក់ផ្អើលទេ។ ពិតណាស់, ខ្ញុំមិនមែនជាកីឡាករឯកត្តជនដែលអស្ចារ្យណាស់ណាឡើយ។ សម្រាប់ខ្ញុំរឿងដែលសំខាន់បំផុតគឺក្រុមឈ្នះ។ ខ្ញុំអាចរីករាយបាន លុះត្រាណាតែក្រុមរបស់ខ្ញុំឈ្នះ។ អ្វីៗគ្រប់យ៉ាងរបស់ខ្ញុំគឺវាតែងតែអាស្រ័យលើក្រុម។ ការប្រកួតនៅថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយកុំបារម្ភអំពីរឿងបញ្ជីឈ្មោះនោះអី៕

  កីឡាករ Joshua Kimmich 

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T