គិតចឹងអត់? លោក Stan Collymore ថាម្នាក់នេះល្អជាង Ronaldo និង Messi ទៅទៀត

//s9.kh1.co/a6/a60f4f068f393c66314e5342f686a5dcb985c9eb.jpg
កីទ្បា

 ១៩-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Collymore ថាខ្សែប្រយុទ្ធនៅ PL រូបនេះពូកែជាង Ronaldo និង Messi

អង់គ្លេស៖ លោក Stan Collymore ដែលជាអតីតកីឡាករ Liverpool បាននិយាយថាបើគិតតាមទម្រង់លេងបច្ចុប្បន្ន គឺ ខ្សែប្រយុទ្ធ Mohamed Salah ពូកែជាង Cristiano Ronaldo និង Lionel Messi ទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo
ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo

នៅរដូវកាលនេះ Salah ពិតជាធ្វើបានល្អខ្លាំងណាស់ដោយរកបាន ១០គ្រាប់គត់ឲ្យ Liverpool ដោយក្នុងនោះរកបាន ៧គ្រាប់ ក្នុងការប្រកួត Premier League និង៣គ្រាប់ទៀតក្នុងការប្រកួត Champions League ដែលធ្វើឲ្យអ្នកវិភាគបាល់ទាត់ជាច្រើនបានកោតសរសើររូបគេជាខ្លាំង។

ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah

ដូច្នេះហើយទើបលោក Collymore បានបញ្ចេញយោបល់ថា៖

បច្ចុប្បន្ននេះ បើសិនអ្នកសួរខ្ញុំថាតើខ្ញុំនឹងជ្រើសយកម្នាក់ណាឲ្យលេងក្នុងការប្រកួត ទល់នឹងក្រុមដែលមិនមែនមកពីភពផែនដី គឺខ្ញុំនឹងរើសយក Salah មិនមែន Messi និង Ronaldo ទេ។ ពួកយើងមិនបាននិយាយថាគេជាកីឡាករឆ្នើមបំផុតគ្រប់ពេលវេលានោះទេ។ ពួកយើងកំពុងនិយាយពី ការបង្កើតឱកាស គឺគេពិតជាអស្ចារ្យណាស់ គេបានធ្វើឲ្យមិត្តរួមក្រុមលេងបានយ៉ាងល្អដែរ គឺគ្រប់សប្តាហ៍តែម្ដង។

លោក Stan Collymore
លោក Stan Collymore
លោក Stan Collymore

ប្រភពempireofthekop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T