ខួបរៀបការ៤៤ឆ្នាំ ឯកឧត្តម ម៉ុង ឫទ្ធី «ស៊ូក្បែរ ក្លិនប្រហុក ផ្អក ប្រសើរជាង រស់នៅជាមួយ ក្លិនទឹកអប់»

//s9.kh1.co/db/dba9168ffd3581aef71b3aa907540d3bc119816f.jpg
សង្គម

 ១៩-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ខួបអាពាហ៍ពិពាហ៍ គម្រប់៤៤ឆ្នាំ ឯកឧត្តម ម៉ុង ឫទ្ធី « ស៊ូក្បែរ ក្លិនប្រហុក ផ្អក ប្រសើរជាង រស់នៅជាមួយ ក្លិនទឺកអប់ រករឿងថ្ងៃយប់»

រាជធានីភ្នំពេញ ៖ ពិតណាស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជា បុគ្គលជោគជ័យម្នាក់ ក្នុងវិស័យជំនួញ ដែលត្រូវមនុស្សម្នាជាច្រើន ផ្ទុះការកោតសរសើរពីជីវិតពោរពេញ ដោយការតស៊ូ របស់លោកជាខ្លាំង មិនតែប៉ុណ្ណោះ បើទោះបីជា មានជំនួញច្រើនក្នុងដៃ ទ្រព្យសម្បត្តិច្រើនក្តី តែរូបលោក និងភរិយា បានប្រើជីវិតសែនសាមញ្ញ រស់នៅឆ្ងាយពីទីក្រុងទំនើប កសាងជីវិតតាមបែបវ័យចាស់ យ៉ាងសោយសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍នឹង ជីវិតគូស្វាមីភរិយា រូបលោកជាខ្លាំង ទោះបី មានអាយុជ្រេរៀងខ្លួនក្តី តែរូបលោក តែងបង្ហាញក្តីស្រលាញ់ ភាពស្មោះស្ម័គ្រជាមួយនឹងភរិយា ការឲ្យតម្លៃទៅកាន់ភរិយា ខណៈលោកជំទាវ មិនចូលចិត្តការតុបតែងខ្លួន ពេញចិត្តភាពសាមញ្ញ ធម្មតាៗ។

ជាក់ស្តែងថ្មីៗនេះ ក្នុងខួបអាពាហ៍ពិពាហ៍គម្រប់ ៤៤ឆ្នាំ រូបលោក បានបង្ហោះសារ បង្ហើបពីក្តីស្រលាញ់រូបលោកទៅកាន់ ភរិយា ធ្វើឲ្យមហាជនក្តុកក្តួលចិត្ត ជាងនេះទៅទៀត មនុស្សគ្រប់គ្នាតែង មានមោទនភាព ដែលលោកជំទាវ អាចមានដៃគូជីវិត ជាស្វាមីស្មោះស្ម័គ្រយ៉ាងដូច្នេះ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានប្រាប់ថា

សម្រាប់ខួប​អាពាហ៍ពិពាហ៍​គម្រប់​៤៤ឆ្នាំ​នេះ​ ខ្ញុំ​ពេញចិត្ត​រស់នៅ​ជាមួយ​ជំទាវ​ពោរពេញ​ទៅដោយ​ ក្លិន​ប្រហុក​ ផ្អក​ កង្កែបបោប​ ជ្រក់​ទំពាំង​ ព្រមទាំង​ក្លិន​ម្ហូប​ជាច្រេីន​មុខទៀត​ ប្រសេីជាង​រស់នៅ​ជាមួយ​ក្លិន​ទឹកអប់​ប្រេងម្សៅ​ ដែលជា​គ្រឿង​លម្អ​តែ​សម្បកក្រៅ​ បោក​បញ្ឆោត​អារម្មណ៍​អោយ​ឈ្លក់វង្វេង​ រករឿង​ព្រឹកល្ងាច​ពេលខ្លះ​យប់ក៏រករឿងដែរ​៕

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T