បំណុលទុកមួយឡែកសិន! Barca ទើបតែបញ្ចេញគម្រោងសាងសង់កីឡដ្ឋានថ្មី មើលទៅអេមអស់ស្ទះ(មានវីដេអូ)

//s9.kh1.co/2e/2ef106d1a1c2b3cb36d57a59d22cc288452e549a.jpg
កីទ្បា

 ១៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Barca ទើបតែបញ្ចេញគម្រោងសាងសង់កីឡដ្ឋានថ្មី មើលទៅអេមអស់ស្ទះ

បរទេស៖ ថ្មីៗនេះក្លិប Barcelona ទើបតែបានផ្សព្វផ្សាយជាសាធារណៈនូវផែនការរបស់ពួកគេ ក្នុងការជួសជុលកីឡដ្ឋាន Camp Nou ទៅជាកីឡដ្ឋានថ្មីមួយផ្សេងទៀតដែលមានរូបរាងផ្លាស់ប្តូរទាំងស្រុង ហើយតាមរយៈវីដេអូ យើងឃើញថាគម្រោងថ្មីនេះពិតជាមានលក្ខណៈពិសេសមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡដ្ឋាន Camp Nou
  កីឡដ្ឋាន Camp Nou

ជំហានបន្ទាប់ Barca ដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់ គ្រោងប្រើប្រាស់ដីចំនួន ១៨ ហិចតាដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗតាមផែនការ។ នៅក្នុងគនិតផ្តួចផ្តើមថ្មីនេះ ពួកគេនឹងមានអាគារការិយាល័យថ្មីមួយ ហើយក៏បង្កើតជាសណ្ឋាគារនៅក្នុងនោះផងដែរ។ ជាមួយគ្នានេះ ពួកគេនឹងបង្កើតកន្លែងថ្មីៗមួយចំនួនទៀត ដូចជាទីលានលេងទឹកកក និងតំបន់អភិវឌ្ឍន៍ពិសេសជុំវិញទីក្រុង។

  កីឡដ្ឋាន Camp Nou
  កីឡដ្ឋាន Camp Nou

ចំណែកឯបរិវេណសាលាថ្នាលថ្មីរបស់ Barca ក៏នឹងត្រូវបានបញ្ចូលទៅក្នុងគម្រោងនោះផងដែរ ដោយពួកគេសង្ឃឹមថានឹងអាចធ្វើឱ្យទីនេះក្លាយជាកន្លែងកំសាន្ត និងជាកីឡដ្ឋានធំជាងគេបំផុតប្រចាំទ្វីបអឺរ៉ុប៕

  កីឡដ្ឋាន Camp Nou
  កីឡដ្ឋាន Camp Nou

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T