លោក Charles Glatz ជាម្ចាស់ហាងលក់ កូនឆ្កែចិញ្ចឹម មួយរូប បានរាយការណ៍ដល់ប៉ូលីស ក្នុងទីក្រុង អ័រឡេនដូ រដ្ឋហ្វ័ររីដា សហរដ្ឋអាមេរិក ក្រោយពីដឹងថា កូនឆ្កែ ២ក្បាល របស់ខ្លួន បានបាត់រួចមក។

កូនឆ្កែ ទាំងពីរក្បាលនេះ មានតម្លៃសរុប ប្រមាណជា ១៥០០ ដុល្លារអាមេរិក ត្រូវបានបុរសម្នាក់ ចូលមកលួចយកទៅបាត់ ដោយចាប់ លើកយកមកដាក់ ក្នុងខោរបស់ខ្លួន។ ម្ចាស់ហាង គាត់បាននិយាយថា ខណៈពេល កំពុងតែមមាញឹក ជាមួយនឹងអតិថិជនដ៏ទៃ បានធ្វើអោយ ចោរមានឪកាស លួចយកទៅ ដោយគ្មាននរណា ចាប់អារម្មណ៍បែបនេះ ហើយគាត់ក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលបានឃើញវីដេអូឃ្លីប ព្រោះតែគាត់ក៏នៅ មិនឆ្ងាយប៉ុន្មាន ពីចោរ ប៉ុន្មាននោះដែរ តែបែរជា មើលមិនឃើញទៅវិញ។ ទោះជាយ៉ាងណា ពេលនេះ ប៉ូលីសកំពុងស៊ើបអង្កេត ដើម្បីតាមរក ជនល្មើស យកមកដាក់ទោស ទៅតាមច្បាប់។

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]