ចេះដឹងរឿងគេណាស់! ស្វាមី Angelababy ត្រូវ Zhao Liying តបយ៉ាងចាក់ដោត ពេលសួររឿងរៀបការ

//s9.kh1.co/a9/a977f9d27fadfa68bd3e2c7ae6745cf101d284fe.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នៅពេលដែល តារាប្រុស លោក Huang Xiaoming បានជីកសួរពីការរៀបការម្ដងទៀត ស្រាប់តែ តារាស្រី Zhao Liying ឆ្លើយតបយ៉ាងចាក់ដោត ដែលមិនខ្វល់ពីរឿងស្នេហាទៀតនោះទេ

ចិន៖ ជាការពិតណាស់ នៅថ្ងៃខួបកំណើតរបស់តារាស្រី Zhao Liying កាលពីថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន អាចមានអារម្មណ៍ថា ទំនាក់ទំនងរវាងនាង និងអតីតស្វាមី បានបាត់ទៅទាំងស្រុង និងលែងខ្វល់ខ្វាយអ្វីទាំងអស់ បន្ទាប់ពីនាង បានបង្ហាញពីភាពរីករាយ និងក្ដីសុខនៅក្នុងថ្ងៃពិសេស របស់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះវិញ ស្រាប់តែមាន ទំព័រដ៏ល្បីមួយ បើកបង្ហាញពីអត្ថបទដែលបានលើកឡើង ពីការចូលរួម របស់ Zhao Liying និង លោក Huang Xiaoming នៅក្នុងកម្មវិធីទូរទស្សន៍មួយ។ នៅក្នុងនោះដែរ តារាសម្ដែងប្រុស លោក Huang Xiaoming ដែលត្រូវគេស្គាល់ថា ជាស្វាមីតារាស្រី Angelababy បានធ្វើការសួរសំណួរភ្លាមៗទៅកាន់ Zhao Liying ថាតើ នាងនឹងរៀបការម្តងទៀតដែរទេ។

យ៉ាងណាមិញ សំណួរដ៏ចាក់ដោតមួយនេះ បានធ្វើឱ្យ តារាស្រីរូបនេះ ស្ថិតក្នុងស្ថានភាពពិបាក ហើយនៅពេលនោះ នាងហាក់មានភាពឆ្គាំឆ្គង និងបានក្រឡេកមើលទៅអ្នកគ្រប់គ្រងរបស់ខ្លួន រួចធ្វើការឆ្លើយតបថា នឹងមិនរៀបការម្តងទៀតទេ។ ជាពិសេស Zhao Liying បានបន្តបន្ថែមទៀតថា៖ 

តើនេះមិនមែនជាពេលដែលផ្តល់ឱកាសឱ្យខ្លួនឯងទេ? ឥឡូវនេះ ខ្ញុំចង់ខិតខំប្រឹងប្រែង ដើម្បីអាជីពរបស់ខ្ញុំ ហើយនៅពេលណាដែលខ្ញុំអាចយល់គ្រប់យ៉ាងបាន នៅពេលនោះហើយខ្ញុំនឹងគិតអំពី​សេចក្តី​ស្រឡាញ់។

Zhao Liying

បន្ទាប់ពី បាន​ស្តាប់ចម្លើយនេះ អ្នកលេងអ៊ីនធឺណេតជាច្រើន​ បានវិនិច្ឆ័យថា តារាស្រីរូបនេះ ហាក់ដូចជាកំពុងរស់នៅក្នុងជីវិតពិតប្រាកដ ហើយការបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ បានធ្វើឲ្យនាងគិតថា រឿងស្នេហាគឺជារឿងដែលមិនគួរយកចិត្តទុកដាក់នោះទេ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T