ទើសភ្នែកពេក ហេង ឡុង និយាយដូច្នេះ ក្រោយឃើញ សិល្បករខ្វះខាត ច្រើនលើកដៃសុំជំនួយ

//s9.kh1.co/4d/4d07d60487b82db7f377495e3e7bb77f10bb39ee.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គ្មានញញើតមាត់សូម្បីតែបន្តិចសោះ ក្រោយឃើញ នាងខ្ញុង ប្រកាសសុំជំនួយ លោក ហេង ឡុង ដល់ថ្នាក់បោះសម្តីសរុបរួមយ៉ាងដូច្នេះ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជាស្គាល់ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មិនតែប៉ុណ្ណោះ ក៏ជាស្វាមីរបស់ តារាសម្តែងជើងចាស់ និងប្រធានសមាគមន៍សិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ជាគូស្វាមីភរិយា ដែលតែងតែ លេចវត្តមាន ក្នុងការងារសង្គមនានា ជាញឹកញាប់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី ធ្លាប់ចេញមុខជួយសិល្បករជួបការលំបាកច្រើនក្តី តែក្រោយពេលឃើញ នាងខ្ញុង តារាកំប្លែងល្បីឈ្មោះម្នាក់ បានLiveសុំជំនួយ លើកដៃសំណូមពរឲ្យ មហាជនខ្មែរជួយម្នាក់១ដុល្លារ ដើម្បីអាចផ្គត់ផ្គង់ការសិក្សា និងចិញ្ចឹមកូន ខណៈពេល រូបនាងទាល់ច្រក គ្មានលទ្ធភាពតទៅទៀត ក្នុងការសងការប្រាក់ និងសងបំណុលគេ ជុំទិញបាន។

ជាមួយគ្នានេះ ស្រាប់តែលោក ហេង ឡុង បោះសម្តីសរុបរួមមួយ ដោយគ្មានញញើតមាត់សូម្បីបន្តិច ថា​ ៖ 

ខ្ញុំមិនយល់ ហេតុអ្វីអ្នកសិល្បៈឲ្យតែខ្វះខាត តែងតែផុសសុំជំនួយ? អ្នកខ្វះខាតជាងយើងមានច្រើនណាស់៕  

ហេង ឡុង

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ហេង ឡុង
  លោក ហេង ឡុង
  លោក ហេង ឡុង
  លោក ហេង ឡុង
  លោក ហេង ឡុង
  លោក ហេង ឡុង
  លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា
  លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T