គិតអ៊ីចឹងអត់? Iniesta ព្យាករណ៍ថាក្រុមនេះនឹងឈ្នះ ក្នុងជំនួបដ៏ធំរវាង Barca និង R.Madrid ចុងសប្ដាហ៍នេះ

//s9.kh1.co/ae/ae107c408ca5e72c49fe78abaf5ba09341fd9011.jpg
កីទ្បា

 ១៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Iniesta ព្យាករណ៍ថាក្រុមនេះនឹងឈ្នះ ក្នុងជំនួនដ៏ធំរវាង Barca និង R.Madrid ចុងសប្ដាហ៍នេះ

អឺរ៉ុប៖ អតីតខ្សែបម្រើឆ្នើម Andres Iniesta បាននិយាយថា ក្រុម Barcelona ជាក្រុមទទួលបានជ័យជម្នះក្នុងការប្រកួត El Clasico ក៏ដូចជាក្របខណ្ឌ La Liga។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Barcelona 
ក្រុម Barcelona 

ជាការពិតណាស់ ថ្វីត្បិតក្រុមដែលស្ថិតក្រុមការដឹកនាំរបស់លោក Ronald Koeman មួយនេះ ហាក់ចាប់ផ្ដើមរដូវកាលមិនបានល្អ ដោយបច្ចុប្បន្នកំពុងឈរនៅលេខ៧ ក្នុងតារាងពិន្ទុ La Liga ហើយស្ថិតនៅបាតរាង នៃការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ Champions League ។

ក្រុម Barcelona 
ក្រុម Barcelona 

តែយ៉ាងណាមិញ មុនជំនួប EL Clasico នឹងមកដល់នៅថ្ងៃទី២៤ ខែតុលាខាងមុខនេះ ក្រុម Barca ទើបបានផ្ដួលក្រុម​ Valencia ក្នុងលទ្ធផល ៣ ទល់នឹង ១ ក្រោយការវិលត្រលប់របស់ Ansu Fati និងការបង្ហាញខ្លួនផ្លូវការលើកដំបូងរបស់ Sergio Aguero ក៏ដូចជាការចូលរួមរបស់កីឡាករវ័យក្មេង Gavi ផងដែរ។

Iniesta
Iniesta

ថ្លែងប្រាប់សារព័ត៌មាន ESPN, Iniesta បាននិយាយថា៖

ខ្ញុំគិតថាអ្នកគាំទ្រក្រុម​ Barca តែងតែមានគំនិតសុទិដ្ឋិនិយម សូម្បីតែសម្រាប់ការប្រកួត El Clasico ក៏ដោយ។ ពួកគេនឹងទន្ទឹងរង់ចាំការប្រកួតមកដល់ ដែលក្រុមរបស់ពួកគេលេងបានល្អ ហើយទទួលបានជ័យជម្នះ។ Barca មានក្រុមដែលឈ្នះការប្រកួត El Clasico និង La Liga ។ ខ្ញុំសង្ឃឹមថាពួកគេធ្វើបានល្អ ហើយទទួលបាន៣ពិន្ទុ៕

Iniesta

ប្រភពdailypost

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T