ធ្វើបុណ្យប៉ុន្មានជាតិទេ បានជាភរិយា ខាន់ ជេមស៍ សំណាងបានជួបស្វាមីចេះជួយទុក្ខធុរៈបែបនេះ(មានវីដេអូ)

//s9.kh1.co/1a/1ae3cc2665ea3b5a45fa6d814ea1656c70fb59bb.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសល្អកម្ររកបាន ខាន់ ជេមស៍ បំពេញតួនាទីជាស្វាមីសែនល្អខណៈដែលភរិយាត្រូវការលោកជាខ្លាំង។

កម្សាន្ត៖ ដូចដែរបានស្គាល់រួចមកហើយថា តារាចម្រៀង ខាន់ ជេមស៍ ជាតារាចម្រៀងជើងចាស់ ដែលបានប្រឡូក ក្នុងវិស័យចម្រៀងនៅកម្ពុជានេះ ច្រើនឆ្នាំមកហើយ ថែមទាំង បច្ចុប្បន្ន មិនថាមុខរបររកស៊ី  ការងារសិល្បៈ មានភាពកាក់កប និងមមាញឹកយ៉ាងណាក៏ដោយ ក៏លោកនៅតែបោះបង់អាជីពសិល្បៈដែរ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រហូតមកទល់ឆ្នាំនេះ ទោះបីជាការងារនិង ជំនួញដែលធ្វើឲ្យតារាប្រុសរូបនេះមានការ​មមាញឹក​មែនក្តីក៏ប៉ុន្តែ លោកនៅតែអាចតស៊ូឆ្លៀតពេល បំពេញភារកិច្ចជាប្តីដ៏ល្អ ចំណាយពេលខ្លះដើរលំហែកាយជាមួយនឹងភរិយាទៀតផង ដែលមើលទៅ ប្តីប្រពន្ធមួយគូនេះពិតជាស្វីតនិង មានសេចក្តីសុខខ្លាំងមិនចាញ់ក្មេងៗប៉ុន្មានឡើយ។

ជាក់ស្ដែង ដូចជាវីដេអូដែលលោកបានបង្ហោះនៅក្នុងបណ្ដាញសង្គម TikTok បានធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរតារាចម្រៀងប្រុសរូបនេះជាខ្លាំង ដោយលោកជាស្វាមីដែលល្អចេះជួយទុក្ខធុរៈភរិយា ខណៈដែលមើលទៅជាក់ស្ដែង គឺប្រពន្ធរបស់លោក ខាន់ ជេមស៍ ហាក់មានបញ្ហាជើងមិនអាចដើរដោយខ្លួនឯងបាន លោកបានជួយគ្រាចុះពីឡើឡានដោយក្តីស្រលាញ់និងពេញចិត្តជាទីបំផុត៕ 

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

 ខាន់ ជេមស៍
 ខាន់ ជេមស៍
 ខាន់ ជេមស៍ និង ភរិយា
 ខាន់ ជេមស៍ និង ភរិយា
 ខាន់ ជេមស៍ និង ភរិយា
 ខាន់ ជេមស៍ និង ភរិយា
 ខាន់ ជេមស៍ និង ភរិយា
 ខាន់ ជេមស៍ និង ភរិយា
@khanjames7

បានក្បែអូនបងមានក្ដីសុខណាស់🥰🥰

♬ original sound - Rachana Brows - 𝐑𝐚𝐜𝐡𝐚𝐧𝐚𝐄𝐲𝐞𝐛𝐫𝐨𝐰𝐬
វីដេអូ  ខាន់ ជេមស៍ និង ភរិយា
ខាន់ ជេមស៍
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T