ពិតជាដូចការគិតមែន យប់មិញ Apple បានបញ្ចេញ MacBook Pro និង AirPods ជំនាន់ថ្មី

//s9.kh1.co/0a/0a0708672d98e61abdaf839653df79e2632eb93c.jpg
បច្ចេកវិទ្យា

 ១៩-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នេះគឺជាអ្វីដែលហ្វេនគាំទ្រ Apple បានទន្ទឹងរង់ចាំជាយូរមកហើយ។

បរទេស៖ កាលពីយប់មិញ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញនូវផលិតផលមួយចំនួន មានដូចជាកុំព្យូទ័រនិងកាសជាដើម។ ខាងក្រោមនេះគឺជាអ្វីដែលហ្វេនគាំទ្រ Apple បានទន្ទឹងរង់ចាំជាយូរមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

MacBook Pro

ក្រុមហ៊ុន Apple បានប្រកាសកុំព្យូរទ័រយួរដៃ MacBook Pro ថ្មី ដែលប្រើប្រាស់បន្ទះឈីបថ្មីរបស់ខ្លួន គឺ M1 Pro និង M1 Max ដែលសន្យាថានឹងផ្ដល់ល្បឿនលឿនជាងមុន70ភាគរយ​ និងមានប្រសិទ្ធភាពជាងបន្ទះឈីប M1 មុន។ ម៉ូឌែល Pro បាននាំមកនូវទំហំចំនួនពីរ គឺ16អ៊ីញនិង14អ៊ីញ ដែលមានលក្ខណៈពិសេសគែមស្ដើងជាងមុន និងបន្ទះអេក្រង់បង្ហាញកាន់តែប្រសើរឡើងជាមួយនឹងល្បឿន refresh rate ខ្ពស់។ ការកែលម្អផ្សេងទៀតរួមមាន ថ្មប្រើបានយូរ និងកាមេរ៉ាខាងមុខទំនើបដែលអាចថតវីដេអូកម្រិត 1080p។ ម៉ូឌែល Pro នេះមាន sensor ស្កេនក្រយៅដៃនៅក្នុងប៊ូតុង power។ ក្រុមហ៊ុន Apple ក៏បាននាំយកមកវិញនូវរន្ធ HDMI, SD card និង MagSafe charger។

MacBook Pro ថ្មី
MacBook Pro ថ្មី

AirPods 3

កាស AirPods 3 បាននាំមកជាមួយទំហំកម្រិតសំឡេងកាន់តែប្រសើរជាងមុន ដែលផ្ដល់នូវបាសដែលមានអនុភាពនិងប្រេបង់ស្រួយខ្ពស់ និងថែមទាំងអាចធន់នឹងញើសនិងទឹក សម្រាប់ការហាត់ប្រាណ។ វាថែមទាំងនាំមកនូវគ្រោងរាងថ្មី និងមុខងារ adaptive EQ ដែលកាលពីមុនមានតែនៅលើ AirPods Pro ប៉ុណ្ណោះ។ កាសឥតខ្សែនេះអាចប្ដូរសំឡេងតាមពេលវេលាជាក់ស្ដែង ដោយលៃតម្រូវប្រេកង់ដោយផ្អែកលើអ្វី ដែលត្រចៀករបស់អ្នកកំពុងលឺ។ ម៉ូឌែលចុងក្រោយបង្អស់នេះបានកែលម្អសមត្ថភាពថ្ម ដែលសន្យាថានឹងប្រើបានយូរចំនួន6ម៉ោង ហើយពេលសាក5នាទី អាចប្រើប្រាស់បានចំនួនមួយម៉ោង៕

AirPods 3 
AirPods 3 

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T