បងស្រី Kim Kardashian វ័យ៤២ឆ្នាំហើយ ត្រូវគូស្នេហ៍សុំរៀបការចិញ្ចៀនពេជ្រឡើងធំចាំងភ្នែក

//s9.kh1.co/3d/3dd5e2e0a261b50f9aea42f2e4f912eaf2bd8b6b.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ថ្មីៗនេះ តារាម៉ូដែលស្រី Kourtney Kardashian ត្រូវបានគូស្នេហ៍សុំរៀបការ នៅក្នុងក្រោមបរិយាកាសសមុទ្រ និងមានការរៀបចំផ្កាកុលាបជាច្រើនដ៏រ៉ូមែនទិក

បរទេស៖ ថ្មីៗនេះ តារាម៉ូដែលស្រីវ័យ ៤២ ឆ្នាំ Kourtney Kardashian ដែលត្រូវបានគេស្គាល់ថាជាបងស្រី តារាស្រី Kim Kardashian បានបើកបង្ហាញពីសុភមង្គលរបស់ខ្លួន ជាមួយនឹងភាពភ្ញាក់ផ្អើល ដោយត្រូវបានមិត្តប្រុស Travis Barker ស្នើរសុំរៀបការ ព្រមទាំងមកជាមួយនឹងផ្កាកុលាបរាប់ពាន់ នៅលើឆ្នេរខ្សាច់ កាលពីថ្ងៃទី ១៧ ខែតុលាកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក Travis Barker បានបង្កើតជាបេះដូងដ៏ធំមួយ ដែលមានផ្កាកុលាបជាច្រើន នៅលើឆ្នេរខ្សាច់ក្នុងទីក្រុង Montecito រដ្ឋ California ដែលកន្លែងស្នើរសុំរៀបការមួយនេះ ពិតជាមានភាពរ៉ូមែនទិកយ៉ាងខ្លាំង។ ជាពិសេស មិត្តប្រុសរបស់នាងរូបនេះ ក៏បានលុតជង្គង់សុំរៀបការ និងបានឱ្យចិញ្ចៀនមួយវង់ដល់នាង ថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្តាញសង្គម Instagram តារាស្រី Kourtney បានចែករំលែករូបថតភ្ជាប់ពាក្យដ៏រ៉ូមែនទិកពីរសន្លឹក បើកបង្ហាញចិញ្ចៀនដ៏ប្រណីត ពាក់ក្នុងម្រាមដៃជាមួយនឹងភាពរំជើបរំជួល ខណៈដែល Kim Kardashian ក៏បានចូលមកអបអរសាទរដល់បងស្រីរបស់នាង ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Kourtney Kardashian 
 Kourtney Kardashian 
 Kourtney Kardashian 
 Kourtney Kardashian 
 Kourtney Kardashian និង គូស្នេហ៍
 Kourtney Kardashian និង គូស្នេហ៍
រូបភាព Kourtney Kardashian និង គូស្នេហ៍
រូបភាព Kourtney Kardashian និង គូស្នេហ៍
រូបភាព Kourtney Kardashian និង គូស្នេហ៍
រូបភាព Kourtney Kardashian និង គូស្នេហ៍
រូបភាពចិញ្ចៀនភ្ជាប់ពាក្យរបស់ Kourtney Kardashian និង គូស្នេហ៍
រូបភាពចិញ្ចៀនភ្ជាប់ពាក្យរបស់ Kourtney Kardashian និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T