ពុទ្ធោ តារាកំពុងរះ Kim Seon Ho ត្រូវសង្ស័យថាបង្ខំមនុស្សស្រីឲ្យ.....

//s9.kh1.co/5a/5ad28446e61b1f92b9da4a4d50aa91194cd41484.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពេលនេះអ្វីដែលអ្នកលេងអ៊ីនធើណែតកូរ៉េ និយាយអំពីការប៉ាន់ស្មានថា Kim Seon Ho អាចជា “តារាសម្តែង K” បង្ខំមនុស្សស្រីម្នាក់ឱ្យរំលូតកូន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះមានរឿងកក្រើកមួយទៀត នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ដែលអ្នកនិយមលេងអ៊ីនធើណែតអនាមិកម្នាក់ បាននិយាយថាតារាសម្តែងដ៏មានប្រជាប្រិយម្នាក់ឈ្មោះថា "តារាសម្តែង K" បានបង្ខំនាងឱ្យរំលូតកូន ហើយទាញយកផលប្រយោជន៍ពីនាង ក្រោមការក្លែងបន្លំអាពាហ៍ពិពាហ៍។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពចម្រូងចម្រាសនេះ ត្រូវបានកើនឡើងខណៈដែលមានការប៉ាន់ស្មានថា តារាសម្តែងរូបនេះគឺ Kim Seon Ho នេះដោយសារតែអ្នកលេងអ៊ីនធើណែតអនាមិក បានបញ្ចូលព័ត៌មានលំអិតមួយចំនួន អំពីតារាសម្តែងរូបនេះ ដោយបានអះអាងថានាងកំពុងលាតត្រដាងពីភាពពិត និងភាពគ្មានអៀនខ្មាស់របស់តារាសម្តែង K រូបនេះ។

ក្រោយមក ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើន ដែលបានផ្សព្វផ្សាយរឿងនេះ ត្រូវបានមនុស្សជាច្រើនមានការសាកសួរបន្ថែម និងបានប៉ាន់ស្មានថានេះពិតជា Kim Seon Ho មែនឬមិនមែន ក្នុងនោះក៏មានមនុស្សជាច្រើននៃក្រុមអ្នកគាំទ្ររបស់រលោក Kim Seon Ho បានរួមគ្នាដើម្បីគំរាមចាត់វិធានការផ្លូវច្បាប់ណាមួយ ប្រឆាំងនឹងការចោទប្រកាន់ ដែលមានគំនិតអាក្រក់លើតារាប្រុសរូបនេះ។

ទោះជាយ៉ាងណា ទាំងអស់នេះគឺគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកនិយមលេងអ៊ីនធើណែតប៉ុណ្ណោះ មិនទាន់មានភស្តុតាងណាមួយពិតប្រាកដបញ្ជាក់ថា "តារាសម្តែង K" គឺជាតារាលោក Kim Seon Ho នោះទេ គួររំលឹកដែរថា ទីភ្នាក់ងាររបស់តារាប្រុសរូបនេះ ក៏មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងរឿងនេះនោះទេ៕

សូមទស្សនារូបភាពខាងក្រោម ៖

Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T