នារីកូរ៉េវ័យក្មេងម្នាក់ កំពុងមានឈ្មោះល្បីល្បាញ នៅលើបណ្តាញអ៊ីនធឺណែត ដោយសារតែទំលាប់ ដ៏ចម្លែករបស់នាង ពោលគឺនាងតែងតែស្លៀកឈុតប៊ីគីនី ជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលា ហើយតែងតែដើរ (catwalk) ដូចតារាម៉ូដែល ជារៀងរាល់ថ្ងៃទៀតផង នៅក្នុងផ្ទះរបស់នាង។

យោងតាមប្រភពព័ត៌មាន អាស៊ីវ័ន បានឲ្យដឹងថា នារីកូរ៉េវ័យក្មេងរូបនោះ មានឈ្មោះថា Yeonyun ដោយសារតែចិត្តចង់ក្លាយជាតារាម៉ូដែល ទើបតែងតែស្លៀកឈុតប៊ីគីនី និងដើរដូចតារាម៉ូដែល ជារៀងរាល់ថ្ងៃ នៅក្នុងផ្ទះរបស់នាង។

ជាមួយគ្នានេះដែរ នៅពេលដែលនាងចូលហាង ដើម្បីទិញឈុតប៊ីគីនីម្តងៗ នាងតែងតែដើរពើងទ្រូង និងកាច់រាងដូចតារាម៉ូដែល ដែលជាហេតុធ្វើឲ្យប្រុសៗ ក៏ដូចជាអ្នកដែលបានឃើញ សម្លឹងមើលនាងមិនដាក់ភ្នែកឡើយ។

យ៉ាងណាមិញ ម្តាយរបស់កញ្ញា Yeonyun បានប្រាប់ឲ្យដឹងថា គាត់លែងចង់ទៅហែលទឹក ឬទៅលេងសមុទ្រទៀតហើយ ព្រោះកូនស្រីរបស់គាត់ ស្លៀកឈុតប៊ីគីនីរាល់ថ្ងៃ និងគ្រប់ពេលពេក៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]