ត្រូវតែជឿជាក់! ជម្រើសជាតិបារាំងរូបនេះនិយាយថាគេមានឱកាសខ្ពស់ក្នុងការឈ្នះ Ballon d'Or

//s9.kh1.co/28/28a51b7fafc2b93c88a59f88a8991140560ce8c3.jpg
កីទ្បា

 ១៩-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះថាគេកាន់តែកៀកក្នុងការស្រវាយកពាន Ballon d'Or ហើយ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Karim Benzema ជឿជាក់ថាលើកនេះគេពិតជាមានឱកាសខ្ពស់ក្នុងការឈ្នះពានបាល់មាស Ballon d'Or បន្ទាប់ពីបានជួយក្រុមជម្រើសជាតិបារាំងលើកពាន Nations League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema

កីឡាករសញ្ជាតិបារាំងរូបនេះ បានជាប់ឈ្មោះក្នុងបេក្ខភាពកីឡាករទាំង៣០រូបដែលអាចឈ្នះ Ballon d'Or រួមជាមួយខ្សែប្រយុទ្ធផ្សេងទៀតដូចជា Lionel Messi, Robert Lewandowski, Cristiano Ronaldo និង Jorginho ជាដើម

ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema

Benzema បាននិយាយថា៖

ពិតណាស់ ពិតណាស់ ខ្ញុំមានក្ដីសុបិនចង់ឈ្នះ Ballon d'Or ។ និមិត្តរូបរបស់ខ្ញុំដូចជា Ronaldo និង Zizou បានផ្លាស់មក Real Madrid ឯខ្ញុំក៏បានមក Real Madrid ដែរ។ ហើយពួកគេបានឈ្នះ Ballon d'Or នេះជាអ្វីដែលតែងតែគិត។ វាអាចជាក្ដីសុបិនមួយតាំងពីខ្ញុំនៅកុមារ។ ឥលូវនេះខ្ញុំគិតថាខ្ញុំនៅមិនឆ្ងាយពីពាននេះទេ។

ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema

គួរបញ្ជាក់ថានេះជាលើកទី១០ហើយដែល Karim Benzema ត្រូវបានរាប់បញ្ចូលជាកីឡាករដែលមានសិទ្ធិឈ្នះពាននេះតែពុំដែលបានឈ្នះនោះទេ៕

ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T