នរណាគេ? De Bruyne បង្ហើបថា កីឡាកររូបនេះ គួរតែជាម្ចាស់ពាន Ballon d'Or ឆ្នាំនេះ

//s9.kh1.co/7b/7b32a6fccfb3ccb522c870578ebba245213ac2c6.jpg
កីទ្បា

 ១៩-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

កីឡាករ Kevin De Bruyne របស់ក្រុម Manchester City បានគាំទ្រខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich ក្នុងការឈ្នះពាន Ballon d’Or ឆ្នាំ២០២១នេះ។

អឺរ៉ុប៖ កីឡាករ Kevin De Bruyne របស់ក្រុម Manchester City បានគាំទ្រខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich ក្នុងការឈ្នះពាន Ballon d’Or ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lewandowski
Lewandowski

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតក្របខណ្ឌ Champions League រវាងក្រុម Manchester City ទល់នឹង Club Brugge, De Bruyne ត្រូវបានគេសាកសួរថានរណានឹងឈ្នះ Ballon d’Or ឆ្នាំនេះ។ De Bruyne បាននិយាយថា ម្ចាស់ពានឆ្នាំនេះ គួរតែជា Lewandowski

De Bruyne 
De Bruyne 

​កីឡាករសញ្ជាតិប៊ែលស៊ិករូបនេះ បាននិយាយថា៖

ប្រសិនបើខ្ញុំមានជម្រើស ខ្ញុំនឹងសម្លឹងមើលក្នុងរយៈពេលឆ្នាំចុងក្រោយនេះ ដោយសារឆ្នាំមុនយើងមិនមានពិធីនេះទេ។ ដូច្នេះ ខ្ញុំនឹងជ្រើសរើស Lewandowski ចំពោះអ្វីដែលគាត់បានធ្វើក្នុងរយៈពេល២ឆ្នាំមកនេះ។ គាត់ជាជម្រើសរបស់ខ្ញុំ។

De Bruyne 
Lewandowski
Lewandowski

ជាការពិតណាស់ Lewandowski តែងតែធ្វើបានល្អ ក្នុងរយៈពេល២រដូវកាលចុងក្រោយនេះ តាមរយៈការបំប៉ោងសំណាញ់ទីឲ្យក្រុម Bayern Munich ជាច្រើនគ្រាប់ និងឈ្នះពានរង្វាន់ជាហូរហែក្នុងមួយរដូវកាលៗ។ លើសពីនេះ គេក៏ជាកីឡាករមានភាគរយៈខ្ពស់បំផុត ក្នុងការគ្រងពានរង្វាន់ Ballon d’Or ឆ្នាំ២០២០ផងដែរ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យពិធីមួយនេះត្រូវលុបចោល៕

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T